Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញា​ជួញដូរ​សារធាតុ​ញៀន​និង​ធ្លាប់​ជាប់គុក ចំនួន​៦​នាក់ ត្រូវ​ចាប់ខ្លួន​និង​បញ្ជូន​ទៅ​តុលាការ​

​កំពង់ធំ​ ៖ លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល ខេត្ត​កំពង់ធំ បាន​វែកមុខ​បង្ហាញ​មុខសញ្ញា​ជួញដូរ​សារធាតុ​​ញៀន​យ៉ាងសកម្ម ចំនួន ៦ នាក់ ដែល​កន្លងមក កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង​-​ស្រុក​បង្ក្រាប យ៉ាង​មាន​ប្រសិទ្ធភាព នៅ​ថ្ងៃ​ទី ៨ ខែ កញ្ញា ឆ្នាំ ២០១៨ ។​

​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល បាន​ថ្លែងប្រាប់​ថា ជនសង្ស័យ​ទាំង​នេះ ជា​មុខសញ្ញា​ចាស់​ដែល​ធ្លាប់​ធ្វើ​សកម្មភាព ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពង់ធំ ជាពិសេស ក្នុង​ភូមិសាស្ត្រ​ក្រុង​ស្ទឹងសែន ដែល​ធ្លាប់​ជាប់​ពន្ធនាគារ ហើយ​ខ្លះ​ចេញ​មក​វិញ មិន​កែប្រែ​ប្រើប្រាស់ និង​ជួញ​ដូរ​ថ្នាំញៀន​បន្តទៀត​។ ជាក់ស្តែង​នៅ​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨ ដោយ​មាន​ការសម្របសម្រួល​នីតិវិធី ពី​លោក អ៊ិត សុធា ព្រះរាជ​អាជ្ញា អម​សាលាដំបូង​ខេត្ត​កំពង់ធំ កម្លាំង​របស់​លោក​បាន​ចុះ​ទៅ​បង្ក្រាប​ជាក់ស្តែង​តែ​ម្តង​។​

​ជនសង្ស័យ​ទាំង​៦​នាក់​រួមមាន​ទី​១៖ ឈ្មោះ ហុង ចំរើន អាយុ​៣៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទី​២៖ ឈ្មោះ ប៉ាត់ គឹម​ឡូត អាយុ​២៧​ឆ្នាំ មុខរបរ​ជា​គ្រូបង្ហាត់​បង្ហាត់​ប្រាណ ទី​៣៖ ឈ្មោះ ញាន ដន មុខរបរ​រត់​ម៉ូតូឌុប​ដ ទី​៤៖ ឈ្មោះ អេថង ស៊ីថា ហៅ និត អាយុ​៣៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ធ្លាប់​ជាប់​ពន្ធនាគារ​ចំនួន​២​ឆ្នាំ ពី​បទ​ជួញដូរ​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ទី​៥៖ ឈ្មោះ យ៉ែម យ័ន អាយុ​៣៨​ឆ្នាំ មុខរបរ​នេសាទ និង​ទី​៦៖ ឈ្មោះ ព្រំ សារ៉ាត់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​កម្មករ ដកហូត​បាន​សារធាតុ​ញៀន​ចំនួន​៥​កញ្ចប់​។​

​លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ធំ បាន​សំណូមពរ ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​អនុវត្ត​តាម​គោល នយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ឱ្យ​បាន​ព្រមៗ​គ្នា ព្រមទាំង​មាន​កិច្ចសហការ ជាមួយ​សមត្ថកិច្ច​បង្ហា​ញ​នៅ​មុខសញ្ញា ប្រើ​ប្រាស់​ការជួញដូរ​គ្រឿង​ញៀន ដើម្បី​កងកម្លាំង​សមត្ថកិច្ច មាន​មូលដ្ឋាន​ស្រាវជ្រាវ​បង្ក្រាប​មាន​ប្រសិទ្ធភាព​។ ឥទ្ធិពល នៃ​គ្រឿងញៀន​បង្ករ​មាន​គ្រោះថ្នាក់​ដល់​សង្គម ហើយ​ប្រមុខ​រាជរដ្ឋាភិបាល លោក​បាន​យកចិត្តទុកដាក់​ណា​ស់នូ​វ​វិធាន​បង្ការ ទប់ស្កាត់​ការជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់​។ លោក​ឧត្តមសេនីយ៍ទោ អ៊ុក កុសល ក៏​បាន​សំណូមពរ​បន្ថែម ដល់​ស្រទាប់​យុវជន ត្រូវ​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​បើ​មនុស្ស​យើង ត្រូវបាន​គ្រឿងញៀន គ្រប់គ្រង​បាន​ហើយ​ធ្វើឱ្យ​មនុស្ស​បាត់បង់​សតិសម្បជញ្ញៈ លែង​ស្គាល់​ខុស ត្រូវ​អំពី​ល្អ អំពើអាក្រក់ សាច់ញាតិ​ឪពុក ម្តាយ បងប្អូន មនុស្ស​ជា​ទីស្រឡាញ់​ជាដើម​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×