នៅពេលដែលសហភាពសូវៀតដួលរលំនៅឆ្នាំ១៩៩៦ ចិនបានបង្កើតស្ថាប័នស្រាវជ្រាវមួយចំណុះរដ្ឋាភិបាល ដើម្បីសិក្សាអំពីមូលហេតុព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ។ ក្រុមស្រាវជ្រាវបានដាក់បន្ទុកដល់មេដឹកនាំសហភាពសូវៀតគ្រានោះគឺលោក Mikhail Gorbachev អ្នកដែលដាក់ចេញមាគ៌ាកែទម្រង់ថ្មីនោះប៉ុន្តែវាគ្មានមូលដ្ឋានរឹងមាំសម្រាប់រក្សាបានសហភាពសូវៀត នោះគឺការគ្រប់គ្រងសេដ្ឋកិច្ចអន់ខ្សោយ ហើយមានមហិច្ឆតាចង់ត្រួតត្រាពិភពលោក។
ឥឡូវរឿងនេះហាក់ដូចជាកំពុងកើនឡើងនៅប្រទេសចិន ទោះបីជាប្រទេសនេះពុំទាន់មានការរត់ប្រណាំងសព្វាវុធពិតប្រកដមួយជាមួយនឹងអាមេរិកក្ដី ។ ចំណាយការពារជាតិជា ផ្លូវការសម្រាប់ឆ្នាំ២០១៨ ដែលចិនប្រកាសគឺ១៧៥.០០០លានដុល្លារ ប្រហាក់ប្រហែល១ភាគ៤ប្រៀបទៅនឹងចំណាយ ការពារជាតិអាមេរិកដែលសភាប្រទេសនេះអនុម័តគឺ៧០០.០០០លានដុល្លារ។
ប៉ុន្ដែខ្ទង់ចំណាយយោធាពិតរបស់ចិន តាមការប៉ាន់ស្មានគឺខុសពីការប្រកាសចំហ។ តាមវិជ្ជាស្ថានស្រាវជ្រាវអន្ដរជាតិ Stockholm (SIPRI) នៅឆ្នាំ២០១៧ ចិនបានចំណាយយោធាអស់២២៨.០០០លានដុល្លារ ខ្ពស់ជាងកម្រិតដែលប្រកាសមុននោះដល់ទៅ១៥០ភាគរយ(១៥០.០០០លានដុល្លារ)។ បញ្ហាពុំត្រឹមស្ថិតត្រង់ទិញអាវុធទេ គឺវាស្ថិតនៅត្រង់ប្រភពចំណូលដើម្បីបង្គ្រប់លើការចំណាយតាមរយៈខឿនសេដ្ឋកិច្ចមួយដែលមានកំណើនស្ថិរភាពនិងប្រសិទ្ធភាព។ ការរត់ប្រណាំងមួយដែលអាមេរិកជាអ្នកបញ្ឆេះនោះប្រាកដជាធ្វើឱ្យចិនត្រូវរ៉ាប់រងខ្ទង់ចំណាយមួយមិនធម្មតា។
ក្នុងកម្រិតម៉ាក្រូ កំណើនសេដ្ឋកិច្ចចិនកំពុងប្រឈមនឹងការស្រុតចុះ ព្រោះពលរដ្ឋដែលស្ថិតក្នុងវ័យចំណាស់មាន កំណើនលឿន បំណុលកើនឡើង ពិសេសគឺសង្គ្រាមពាណិជ្ជកម្មដែលអាមេរិកកំពុងបង្ខំឱ្យចិនត្រូវកាត់បន្ថយប្រភពចំណូលដែលកំពុងប្រឈមដូចពោលខាងលើ។
ក្រៅពីបញ្ហាសង្គមដែលស្រូបយកធនធានយ៉ាងធំសម្បើម អាស្រ័យដោយតម្រូវការសុខាភិបាលនិងប្រាក់សោធននិវត្តន៍ក៏ឡើងក្នុងល្បឿនលឿន គួបផ្សំនឹងមូលហេតុចម្បងមួយទៀតគឺស្ថានការណ៍របស់បណ្ដាក្រុមហ៊ុន សហគ្រាសរដ្ឋ ដែលជាបញ្ញើក្អែកសម្រាប់ខឿនសេដស្ឋកិច្ចចិនបច្ចុប្នន្ន។ពួកគេបាន«ត្របាក់» មូលនិធិឥណទានសរុបស្ទើរពាក់កណ្ដាល ក្នុងពេលដែលពួកគេរួមវិភាគទានបង្កើតចំណូលឱ្យខឿនសេដ្ឋកិច្ចនិងការងារធ្វើបានត្រឹមតែ២០ភាគរយប៉ុណ្ណោះ ។
ប្រការនេះប្រសិនបើចិនមិនកែសម្រួលទាន់ពេលទេនោះ វាពិតជាគ្រោះថ្នាក់មួយ។
ប្រមាណ១០ឆ្នាំមុននេះ លំអៀងជញ្ជីងពាណិជ្ជកម្មដ៏ធំសម្បើមបាននាំឱ្យចិនមានសន្និធិរូបិយប័ណ្ណយ៉ាងច្រើន។ រដ្ឋភិបាលចិនចាប់ផ្ដើមអនុវត្តន៍សកម្មភាពមួយចំនួនដែលទាមទារខ្ទង់ចំណាយមិនតិចតួច ហើយក្នុងរយៈពេលមិនវែង។
ជាអាទិ៍កម្មវិធីវិថីនិងផ្លូវ(BRI) ត្រូវចំណាយអស់ទឹកប្រាក់១ពាន់ពាន់លានដុល្លារ ដោយចាត់ទុកថានេះគឺជា«បង្គោលនៃមហាយុទ្ធសាស្ដ្រថ្មី» ។
ដើម្បីធានាដល់ជោគជ័យនៃមហាយុទ្ធសាស្ដ្រនេះ ចិនត្រូវចំណាយយ៉ាងច្រើនដល់បណ្ដាប្រទេសដែលស្ថិនៅ តាម«ដងវិថីនិងខ្សែក្រវាត់នេះ។តាមតួលេខរបស់សកលវិទ្យាល័យWilliam & Mary នៃរដ្ឋVirginia ពីឆ្នាំ២០០០ដល់២០១៤ ចិនបានចំណាយប្រាក់ដល់ទៅ២៤,៤ពាន់លានដុល្លារសម្រាប់ប្រទេស Ethiopia , Zimbabwe គុយបា។ ទន្ទឹមនោះ , Angola, LAO, Pakistan, Nga, Turkmenistan និងVenezuela ក៏ទទួលបានប្រាក់កម្ចី៩៨,២ពាន់លានដុល្លាររបស់ចិនផងដែរ។ ថ្មីៗនេះចិននូវបានសន្យាផ្ដល់ប្រាក់កម្ចី៦២.០០០លានដុល្លារសម្រាប់វិថីសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន។
មិនខុសពីសហភាពសូវៀតមុននេះទេ ចិនបានចំណាយលុយដ៏សន្ធឹកសន្ធាប់សម្រាប់ប្រទេសជាមិត្តដើម្បីសម្រេចបាន មហាយុទ្ធសាស្ដ្រវិថីនិងខ្សែក្រវាត់របស់ខ្លួនហើយលំហូរលុយកាន់តែហូរចេញខ្លាំងឡើងក្នុងពេលដែលសមត្ថភាពបូមបំពេញមកវិញនៅមានកម្រិត។ពេលនេះអាមេរិកបាននិងកំពុងបញ្ឆេះសង្គ្រាម«ពាណិជ្ជកម្ម»មួយជាមួយចិនដែលមិនខុសអ្វីនឹងសង្គ្រាមត្រជាក់ជាមួយ អតីតសហភាពសូវៀតឡើយ។
ថ្វីត្បិតទើបចាប់ផ្ដើមក្ដី ប៉ុន្ដែលើដំណើរផ្លូវវែងអន្លាយមួយនោះ ប្រទេសចិននឹងក្លាយជាយ៉ាងណា?
សូយន