Tuesday, December 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថោក​បាត់​! ជំនួយការ​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ម៉ាឡេស៊ី​ម្នាក់ យក​ទូរស័ព្ទ​លួច​ថត​ផ្នែក​ក្រោម​សំពត់​អ្នកគ្រូ​ពេទ្យ ខណៈ​មេ​កំពុង​ព្យាបាល​ភ្នែក (​វីដេអូ​)

​ជំនួយការ​ម្នាក់​របស់​អនុរដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ម៉ាឡេស៊ី​លោក Datuk Mohd Azis Jamman បាន​កំពុង​ប្រឈមមុខ​នឹង​ការស៊ើបអង្កេត​របស់​ប៉ូលីស បន្ទាប់ពី​បុរស​រូបនោះ​ត្រូវបាន​ប្រទះឃើញ​នៅក្នុង​វីដេអូ បង្ហាញ​ពី​ទង្វើ​មិន​សមរម្យ​របស់គាត់ ថត​ផ្នែក​ខាងក្រោម​សំពត់​ស្ត្រី​ម្នាក់​បង្ក​ឲ្យ​មានការ​ផ្ទុះ​កំហឹង​យ៉ាងខ្លាំង ។​

​បុរស​រូបនេះ​ដែលមាន​អាយុ​ប្រហែល ៤០ ឆ្នាំ ត្រូវបាន​ប្រទេស​ឃើញ​នៅក្នុង​វីដេអូ ដោយ​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់គាត់ ដើម្បី​ថតរូប​ភាព​ផ្នែក​ខាងក្រោម​សំពត់​ស្ត្រី​បុគ្គលិក​ម្នាក់ នៅក្នុង​ហាង​អប់​ទិ​កមួយ ស្ថិតក្នុង​បរិវេណ​ផ្សា​ទំនើប​មួយកន្លែង​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ។​

​នៅក្នុង​វីដេអូ​ខ្លី​មួយ បុរស​ម្នាក់​ត្រូវ​បានឃើញ​អង្គុយ​នៅជាប់​នឹង​បុរស​ម្នាក់​ដែល​គេ​ជឿថា​ជា​លោក Mohd Azis ដែល​កំពុង​ទទួល​ការពិនិត្យ​ភ្នែក​របស់គាត់​ដោយ​ស្ត្រី​បុគ្គលិក​ហាង​ម្នាក់ ។​

​ហេតុការណ៍​នេះ ត្រូវបាន​គេ​ជឿថា បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍ ហើយ​ជនរងគ្រោះ​ដែលមាន​អាយុ ៣០ ឆ្នាំ បាន​រាយការណ៍​ករណីនេះ​ទៅ​ប៉ូលីស ។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ត្រូវបាន​បញ្ចេញ​កាល​យប់មិញ Mohd Azis និយាយថា គាត់​បាន​បណ្តេញ​មន្ត្រី​នោះ​ហើយ ។​

​លោក Mohd Azis បាន​និយាយ​ឲ្យ​ដឹងថា​៖ «​បុគ្គល​រូបនេះ​បានធ្វើ​ការថត​យ៉ាង​សម្ងាត់ ខណៈ​ខ្ញុំ​កំពុង​ទទួល​ការពិនិត្យ​ភ្នែក ។ ខ្ញុំ​បានសម្រេច​បណ្តេញ​មន្ត្រី​នេះ​ភ្លាមៗ ព្រោះតែ​ទង្វើ​មិន​សមរម្យ​របស់គាត់ បាន​បំផ្លាញ​កេរ្តិ៍ឈ្មោះ​របស់ខ្ញុំ និង​ភាពជឿ​ទុកចិត្ត​ក្នុងនាម​ជា​អនុរដ្ឋមន្ត្រី​មហាផ្ទៃ​របស់ខ្ញុំ​» ។​

​លោក​បន្ថែមថា​៖ «​ខ្ញុំ​បាន​សុំទោស​ដល់​មហាជន​នៅ​ទូទាំងប្រទេស ចំពោះ​សកម្មភាព​អ​សិ​ល​ធម៌​របស់​មន្ត្រី​រូបនេះ ហើយ​ទង្វើ​របស់គាត់​អស់ន័យ​ជាមួយ​មន្ត្រី​ដទៃ ដែល​កំពុងធ្វើការ​ងារ​ជាមួយ​ខ្ញុំ​ទៀតឡើយ​» ៕ ចន្ទី (thecoverage.my)

×