មានអ្នកជំនាញផាត់មុខជាច្រើនដែលព្យាយាមផាត់មុខពួកគេ ដើម្បីប្រែមុខមាត់ឲ្យដូចទៅនឹងផ្ទាំងគំនូរ Mona Lisa ដែលគូរឲ្យវិចិត្រករដ៏ល្បីម្នាក់ឈ្មោះ Leonardo Da Vinci។
ចំណែកអ្នកជំនាញផាត់មុខជនជាតិចិនម្នាក់នេះវិញ ក៏បានចូលរួមក្នុងការផាត់មុខ ដើម្បីប្រែក្លាយមុខមាត់គាត់ឲ្យដូច Mona Lisa ផងដែរ។ អ្វីដែលនឹងស្មានមិនដល់នោះគឺថាជំនាញផាត់មុខរបស់គាត់ ធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញអ៊ឺនធឺណេតមានការស្ញប់ស្ញែងយ៉ាងខ្លាំង។
ស្ត្រីអ្នកជំនាញផាត់មុខចិនម្នាក់នោះមានឈ្មោះថា He Yuya អាយុ ២៧ឆ្នាំ។ នាងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីអ្នក ប្រើប្រាស់អ៊ឺនធឺណេត ដោយសារតែជំនាញដ៏គួរឲ្យចាប់អារម្មណ៍ និងមិនគួរឲ្យជឿរបស់គាត់ក្នុងការប្រែមុខមាត់គាត់ឲ្យដូច Mona Lisa ស្ទើរតែទាំងស្រុង។
ក្រៅពីអាចផាត់មុខមាត់ខ្លួនឲ្យដូចទៅនឹង Mona Lisa ស្ត្រីរូបនោះក៏អាចផាត់មុខអោយដូចទៅនឹងអ្នកល្បីៗមួយចំនួនទៀតផងដែរ ដូចជា Taylor Swift, Selena Gomes និង Cate Blanchett ជាដើម។
ចង់ដឹងគាត់មានជំនាញផាត់មុខអស្ចារ្យយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមនេះ៖
សុភ័ក្ត្រ