តាមកាសែត South China Morning Post បានចុះផ្សាយឲ្យដឹងថា ស្ត្រីម្នាក់នៅក្នុងពីប្រទេសចិន ត្រូវបានគេរាយការណ៍ថា បានស្លាប់គួរឲ្យអាសូរ បន្ទាប់ពីត្រូវបានបង្ខំដោយប្តីរបស់នាង ឲ្យទទួលយកការរំលូតកូនចំនួន ៤ ដង ក្នុងរយៈពេល១ឆ្នាំ ព្រោះតែគាត់ចង់បានកូនប្រុសម្នាក់ ដោយមិនត្រូវការមានកូនស្រី ។
ស្ត្រីរងគ្រោះនោះ ត្រូវបានដឹងថាបានផ្ដល់កំណើតកូនស្រីម្នាក់ កាលពី៤ឆ្នាំមុន, ប៉ុន្តែ ប្តីរបស់នាងបានទាមទារឱ្យកូនទីពីររបស់ពួកគេ ត្រូវតែជាកូនប្រុសម្នាក់ ។ ទោះយ៉ាងណា ពួកគេអាចគ្រប់គ្រងដើម្បីទទួលបានកូនប្រុសដូចបំណងទេ បើទោះបីជាពួកគេព្យាយាមច្រើនដង ដែលជាហេតុធ្វើឲ្យប្តីខឹងសម្បារយ៉ាងខ្លាំង ។
គាត់បន្ទាប់មក បានបង្ខំប្រពន្ធឲ្យទទួលយកការរំលូតកូនចេញសរុបចំនួន ៤ លើក ក្នុងរយៈពេល១ឆ្នាំ ដោយទារកទាំងអស់ដែលពួកគេ «ផលិត» បាន សុទ្ធតែជាស្រី ។ មិនយូរប៉ុន្មាន បន្ទាប់ទទួលយកការរលូតទាំងនោះ ស្ត្រីជាប្រពន្ធក៏បានធ្លាក់ខ្លួនឈឺ ហើយប្តីរបស់នាងក៏បានសម្រេចលែងលះនាងតែម្តង ។
ភ្លាមៗនោះ ជំងឺរបស់នាងបានវិវត្តកាន់តែអាក្រក់ ហើយសុខភាពរបស់នាងក៏កាន់តែយ៉ាប់យ៉ឺន រហូតនាងត្រូវបានបញ្ជូនចូលមន្ទីរពេទ្យ ។ នៅទីបំផុត ស្ត្រីក្រីក្រនោះក៏បានស្លាប់ ដោយសារតែជំងឺរបស់នាងធ្ងន់ធ្ងរពេក ដែលជាលទ្ធផលនៃការរំលូតនេះ ។
អ្វីដែលធ្វើឲ្យគេគ្រប់គ្នាហួសចិត្តបំផុត គឺត្រង់ថា ប្តីរូបនេះពុំបានបង្ហាញការសោកស្តាយ ចំពោះការស្លាប់របស់នាងសូម្បីបន្តិចឡើយ ។ គាត់ក៏ត្រូវបានគេរាយការណ៍ថា ពុំបានទៅសួរសុខទុក្ខនាងនៅក្នុងមន្ទីរពេទ្យនោះដែរ នៅពេលនាងឈឺ ហើយឥឡូវនេះ ក៏មានគម្រោងរៀបការប្រពន្ធថ្មីទៀត ។
យោងតាមវប្បធម៌ប្រពៃណីចិន នោះក្មេងប្រុសត្រូវបានចាត់ទុកថា ទទួលបានការពេញចិត្តជាងក្មេងស្រី ៕ ឧត្តម (worldofbuzz)