Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ជា​ម្តាយ​ស្ទើ​លោះ​ព្រលឹង ពេល​កំពុង​ដើរ ស្រាប់តែ​កូនស្រី​តូច​របស់​គាត់​ឱនក្បាល​សំឡឹង​ចុះ​ពី​មាត់​លូ ហើយ​និយាយ​ថា “​សួរ​ស្តីៗ​” (វីដេអូ)

​ក្នុង​ក្បួន​ហុងស៊ុយ​បុរាណ​ចិន​ក៏​តែង​ប្រាប់ថា បើ​ទិញ​ផ្ទះ​ថ្មី​គប្បី​នាំ​ក្មេង ឬ​ឆ្កែ​ទៅ​ជាមួយ ព្រោះ​វា​អាច​ឃើញ​អ្វីៗ​ដែល​យើង​…​មិនឃើញ ។​

​ក្មេង​ម្នាក់​កំពុង​ដើរ​តាមផ្លូវ​សុខៗ​ស្រាប់តែ​វា​រត់​សំដៅ ហើយ​ក្រាប​លើ​ថ្នល់​ជជែក​តាម​មាត់​លូ​ជាមួយនឹង​… ។ ពេល​ម្តាយ​រកមើល​គ្មាន​ឃើញ​អ្វី​ទេ ។ គាត់​ពិតជា​លោះ​ព្រលឹង ។ នេះ​ជា​ហេតុការណ៍​កើត​ឡើង​ថ្មីៗ​នេះ របស់​នាង Joy Zylstra និង​កូនស្រី​វ័យ ៣​ឆ្នាំ Sahatay sha រស់នៅ​ប្រទេស​កាណាដា ត្រូវបាន​ប្រិយមិត្ត​បណ្តាញ​សង្គម នាំគ្នា​ចែករំលែក និង​មាន​យោបល់​យ៉ាង​ផុសផុល​។​

​ក្មេងស្រី Sahataysha អាយុ ៣​ឆ្នាំ មាន​កិច្ចសន្ទនា​ដ៏​ចម្លែក ។​

​ពេល​ម្តាយកូន​ទាំង​ពីរ​កំពុង​ដើរ​តាមផ្លូវ ស្រាប់តែ​ក្មេង​ស្រី​មាន​អាកប្បកិរិយា​ចម្លែក ហើយ​ចាប់​ទាញ​ដៃ​ម្តាយ​ទាំង​បង្ខំ​ឲ្យមក​ជិត​មាត់លូ ។ វា​ឱន​ចុះ​រួច​និយាយ​ដដែលៗ​ថា “​សួរ​ស្តីៗ​” ។​

​បន្ទាប់មក​នាង​ទាមទារ​ម្តាយ “​ចុះ​ក្រោម​ជួប​ពួកគេ​!” ។ ពិតណាស់ នាង​ជា​ម្តាយ​បដិសេធ​ទាំង​ញ័រមាត់​។ នាង​ពោលថា “​ដំបូង​ខ្ញុំ​ស្រឡាំងកាំង​ខ្ញុំ​ពិតជា​ឃើញថា វា​បាន​ឃើញ​សត្វ​អ្វី​នោះ ហើយ​ចង់​សង្គ្រោះ ប៉ុន្តែ​វា​ពុំ​ដូច្នេះ​ទេ​! វា​ពិតជា​គួរ​ឲ្យ​ខ្លាចណាស់​!” ។​

…​ព្រោះ​ថា​ពេល​គាត់​ឱ​សំឡឹង​មើល​គឺមាន​តែ​ទឹក​បន្តិចបន្តួច ហើយ​សំរាម​ខ្លះៗ​ប៉ុណ្ណោះ គ្មាន​សត្វ​អ្វី គ្មាន​…​អ្វី​ទាំងអស់ ។​

​នាង Joy ចែករំលែក​ថា ៖ “​បន្ទាប់​មក​ខ្ញុំ​បន្តដំណើរ​ទៅ​មុខ ប៉ុន្តែ​ពេល​នៅតាម​ផ្លូវ​ទៅ​កាន់​ផ្ទះ​ជីដូន​វា​នោះ វា​បាន​ឈប់​នៅ​មុខ​លូ​១​ទៀត ។​

​ខ្ញុំ​មិន​ឈប់​ទេ​! ហើយ​ទាញ​ដៃ​វា​ដើរ​ទៅ​មុខ​!

​តាម​ប្រិយមិត្ត​ហេតុ​អ្វី​ទៅ​?

​ចន្ទ្រា​

×