ឆ្នាំជូត ៖ ការងារ ល្អបំផុត គ្រប់យ៉ាងដំណើរការដោយរលូន ។ លុយកាក់ធូរធារ មានអ្នកជួយជ្រោមជ្រែងអំពីលុយកាក់ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។
ឆ្នាំឆ្លូវ ៖ ការងារ មិនបានដូចបំណងប្រែប្រួលខុសផែនការ ។ លុយកាក់ ជាថ្ងៃមិនល្អសម្រាប់ការបញ្ចេញប្រាក់វិនិយោគ ។ មនោសញ្ចេតនា ផ្អែមល្ហែម សុខសាន្ត ។
ឆ្នាំខាល ៖ ការងារ ថ្ងៃនេះមិនត្រូវធ្វើអ្វីប្រញាប់ប្រញាល់ហួស ក្រែងថ្លោះធ្លោយ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុមិនល្អ មិនត្រូវជឿជាក់ជ្រុលសម្តីអ្នកដទៃ ។ មនោសញ្ចេតនា គួរមានពេលវេលាឲ្យបានច្រើនសម្រាប់មនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំថោះ ៖ ការងារ គួរថ្លឹងថ្លែងឲ្យម៉ត់ចត់ចំពោះរាល់ការសម្រេចចិត្ត ។ លុយកាក់ ជាថ្ងៃសមស្របសម្រាប់ការស្វែងរកចំណូលបន្ថែម ។ មនោសញ្ចេតនា គួរយកចិត្តទុកដាក់ចំពោះគូស្នេហ៍ បញ្ចៀសភាពសោះកក្រោះដាក់គ្នា ។
ឆ្នាំរោង ៖ ការងារជួបរឿងលំបាកច្រើន អ្វីៗប្រព្រឹត្តទៅមិនតាមគំរោង ។ លុយកាក់ ជួបរឿងលំបាកច្រើន អ្វីៗប្រព្រឹត្តទៅមិនតាមគំរោង ។ លុយកាក់ ថ្ងៃនេះមិនត្រូវបញ្ចេញប្រាក់រកស៊ី ។ មនោសញ្ចេតនា សុខភាពឥទ្ធិពលដល់រឿងមនោសញ្ចេតនា ។
ឆ្នាំម្សាញ់ ៖ ការងារ រងសម្ពាធច្រើននាំឲ្យអ្នកមានអារម្មណ៍តប់ប្រមល់ ។ លុយកាក់ ស្ថានភាពហិរញ្ញវត្ថុធម្មតា មានដំណឹងល្អអំពីការវិនិយោគ។ មនោសញ្ចេតនា ប្រយ័ត្នពាក្យសម្តីបញ្ចៀសប៉ះទង្គិចផ្លូវចិត្តគូស្នេហ៍ ។
ឆ្នាំមមី ៖ ការងារ គួរផ្លាស់ប្តូរយោបល់ជាមួយថ្នាក់លើ កុំធ្វើអ្វីដោយអត្តនោម័ត ។ លុយកាក់ ប្រភពចំណូលតិច តែខ្ទង់ចំណាយបែរជាច្រើនហួស ។ មនោសញ្ចេតនា ត្រូវរួមគ្នាប្រឹងប្រែងតស៊ូ ក្នុងមនោសញ្ចេតនា ។
ឆ្នាំមមែ ៖ ការងារ ត្រូវប្រមូលផ្តុំធ្វើកិច្ចការឲ្យរួចរាល់ កុំធ្វេសប្រហែសនាំឲ្យរងការស្តីបន្ទោសពីថ្នាក់លើ ។ លុយកាក់ ប្រយ័ត្នត្រូវជនខិលខូចបោកប្រាស់ ។ មនោសញ្ចេតនា គួរពិភាក្សាគ្នាត្រង់ៗក្នុងរឿងមនោសញ្ចេតនា កុំលាក់លៀមក្នុងចិត្ត ។
ឆ្នាំវក ៖ ការងារ គួរមានឥរិយាបថដាច់ខាតពេលដោះស្រាយការងារ កុំបង្ហាញភាពស្ទាក់ស្ទើរអល់អែក ។ លុយកាក់ មានបន្ថែមខ្ទង់ចំណូលច្រើនពីខាងក្រៅ ។ មនោសញ្ចេតនា រីករាយ ផ្អែមល្ហែម ។
ឆ្នាំរកា ៖ ការងារ អំណោយផលល្អ សម្រេចបានគ្រប់កិច្ចការត្រូវបានប្រគល់ឲ្យ ។ លុយកាក់ ថ្លឹងថ្លែងឲ្យម៉ត់ចត់មុនពេលបោះទុនរកស៊ី ។ មនោសញ្ចេតនា ត្រូវសកម្ម ម្ចាស់ការក្នុងមនោសញ្ចេតនា ។
ឆ្នាំចរ ៖ ការងារ រវល់ច្រើន ធ្វើឲ្យស្មារតីនឿយណាយ ហត់នឿយ ។ លុយកាក់ ប្រយ័ត្នប្រយែងពេលទិញភាគហ៊ុន ផ្សារហ៊ុន ។ មនោសញ្ចេតនា គួរប្រើសម្តីទន់ភ្លន់ដាក់គូស្នេហ៍ ទោះមានរឿងខ្លះធ្វើឲ្យអ្នកមួរម៉ៅ ។
ឆ្នាំកុរ ៖ ការងារ ត្រូវបង្កើតទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ។ លុយកាក់ ជាថ្ងៃអំណោយផលល្អសម្រាប់ការរកស៊ីជួញដូរ ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សដែលខ្លួនពេញចិត្ត ៕