Reuters នៅថ្ងៃទី១១ខែកញ្ញា ឱ្យដឹងថា ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បានបង្ហើបប្រាប់នូវរឿងដែលលោកចាត់ថា ជាឧបាយកលរបស់ភាគីប្រឆាំងប៉ុនប៉ងផ្ដួលរំលំលោកយ៉ាងស្ងៀមស្ងាត់។
ភាគីប្រឆាំងដែលលោករំលឹកដល់នោះ គឺជាកងកម្លាំងបះបោរ Maoist និងក្រុមអតីតនាយទាហានមួយដែលធ្លាប់បានធ្វើ រដ្ឋប្រហារ ហើយរងបរាជ័យក្នុងអតីតកាល។
ក្នុងពិធីសន្ទនាជាមួយទីប្រឹក្សាច្បាប់សម្រាប់ប្រធានាធិបតីហ្វីលីពីន Salvador Panelo ហើយត្រូវបានផ្សាយលើកម្មវិធីទូរទស្សន៍ជាតិលោក Duterte ឱ្យដឹងថា លោកបានសំណូមពរឱ្យកងទ័ព«ទម្លាយចេញនូវព័ត៌មានអំពីឧបាយកលដែលលោកនិយាយថាបានត្រូវផ្ដើមដោយប្រទេសទីបី។
លោក Duterte ពោល៖ យើងខ្ញុំមានភស្តុតាងអំពីការសន្ទនាត្រូវបានប្រទេសមួយផ្សេងដែលយល់អំពីយើងខ្ញុំផ្ដល់ឱ្យ។
ប្រធានាធិបតីរូបនេះនូវបានឱ្យដឹងបន្ថែមថា ក្រុមអតីតនាយទាហាននិងបណ្ដាឥស្សរជននយោបាយគឺជាអ្នកប៉ុនប៉ងធ្វើរឿងនេះ ក្នុងនោះមានសមាជិកព្រឹទ្ធសភាដែលលោកធ្លាប់ចាប់ឃុំឃាំងបន្ទាប់ពីសម្រេចលុបចោលក្រឹត្យលើកលែងទោស។ លោកថាទំនាក់ទំនងនេះនឹងត្រូវបានប្រកាសជាសាធារណៈនៅវេលាមួយដែលសមស្រប។
គួររំលឹកថា កាលពីសប្ដាហ៍មុនលោក Duterte បានដកហូតក្រឹត្យលើកលែងទោសកាលពីឆ្នាំ២០១០ ចំពោះសមាជិកព្រឹទ្ធសភាAntonio Trillanes ដែលមុននេះ១៥ឆ្នាំគឺជាអតីតនាយទាហានជើងទឹកបានដឹកនាំរដ្ឋប្រហារមួយ ដែលបរាជ័យ ហើយត្រូវបានចេញបញ្ជាឱ្យចាប់ខ្លួន៕
លីសា