ប៉ូលិសនៅរដ្ឋ Karnataka បានចាប់ខ្លួនឧក្រិដ្ឋជនសម្លាប់ប្រពន្ធព្រោះប្រចណ្ឌ។
Sathish GH អាយុ៣៥ឆ្នាំ បានធ្វើដំណើរ២០គីឡូម៉ែត្រទៅកាន់ស្នាក់ការប៉ូលិសស្រុកChikmagalu ភាគនិរតីឥណ្ឌា ដើម្បីសារភាពនៅថ្ងៃទី១១ខែកញ្ញា។ ឃាតកររូបនេះសារភាពថា គេបានសម្លាប់ប្រពន្ធ ឈ្មោះRoopa អាយុ២៥ឆ្នាំ ព្រោះតែសង្ស័យថានាងបានផិតក្បត់ពេលឃើញRoopa ជជែកគ្នាជាមួយយុវជនម្នាក់ក្នុងភូមិនោះ- នេះបើតាម BBC។
Sathish ប្រកបរបរលក់សាច់ចៀម ដំបូងឡើយបានយកកាំបិតប៉ងកាប់ទៅលើបុរសដែលខ្លួនសង្ស័យថាជាសហាយ ប៉ុន្ដែគេបានគេចខ្លួនរួច ហើយSathish ក៏ងាកមកកាប់ភរិយាខ្លួនតែម្ដង។ អ្នកទាំងពីររៀបការជាមួយគ្នាបាន៧ឆ្នាំហើយ ព្រមទាំងមានកូន២នាក់ ប៉ុន្ដែតែងឈ្លោះប្រកែកគ្នាពុំលស់ពេល។
នាយបូលិសម្នាក់ឱ្យដឹងថា៖ «យើងខ្ញុំបានដឹងថាប្ដីប្រពន្ធពីរនាក់នេះមានការខ្វែងគំនិតគ្នាច្រើនអំពីបញ្ហាក្នុងគ្រួសារ យើងខ្ញុំធ្លាប់បានណែនាំពួកគេប៉ុន្មានលើកដែរ ប៉ុន្ដែស្មានមិនដល់ថាបុរសនេះប្រចណ្ឌប្រពន្ធសោះ។
Sathish ត្រូវចោទប្រកាន់ពីបទសម្លាប់មនុស្ស ហើយនៅថ្ងៃ១២កញ្ញានេះគេនឹងបើកសវនាការកាត់ទោស៕
សូយន