Wednesday, January 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញៀន​ថ្នាំ និង​ស្រវឹង​ខូច ឈ្លោះ​ជាមួយ​ម្តាយ ដុត​ផ្ទះ​ចោល​

​ខេត្ត​បាត់ដំបង ៖ តំណាង​អយ្យការ​អម​សាលាដំបូង​បញ្ជា​ឱ្យ​សមត្ថកិច្ច​ឃាត់ខ្លួន បុរស​ម្នាក់ បន្ទាប់​ពី​ដុត​បំផ្លាញ​ផ្ទះ​ម្ដាយ​របស់​ខ្លួន នៅ​ម៉ោង​១២ ថ្ងៃត្រង់​ទី​១១ កញ្ញា ស្ថិតនៅ​ភូមិ​រាជ​ដូន​កែវ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ។​

​សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​ខាងលើ ឈ្មោះ​ហឿង ណាត់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​រាជ​ដូន​កែវ ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ។ សមត្ថកិច្ច​បាន​ប្រាប់ថា ព្រះរាជអាជ្ញារង​លោក​ប៉ង់ ច័ន្ទ​សុ​យុទ្ធា​រ៉ា បាន​បញ្ជា​ឱ្យ​តាម​ឃាត់ខ្លួន​ជននេះ ដោយ​ចោទ​ពី​បទ​ធ្វើឲ្យ​ខូចខាត​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដុត​ផ្ទះ​របស់​ម្តាយបង្កើត ឆេះ​អស់​មួយ​ខ្នង ។ ជន​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ ហើយ​ផឹកស្រា​ស្រវឹង បង្ក​ជម្លោះ​ជាមួយ​ម្ដាយ រហូត​ដុត​ផ្ទះ​ម្ដាយ​ឆេះ​អស់​គ្មាន​សល់ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​អ្នកភូមិ និង​សមត្ថកិច្ច​ទាំង​កណ្ដាល​អធ្រាត្រ ។​

​ប្រភព​ដដែល​បញ្ជាក់​ថា ពេល​ដែល​អគ្គិភ័យ​កំពុង​ឆាបឆេះ​ផ្ទះ​ខ្លាំង ជននេះ​បាន​រារាំង​គំរាម​មិន​ឱ្យ​អ្នកភូមិ ឬ​សមត្ថកិច្ច​មូលដ្ឋាន​ចូល​ជួយ​ពន្លត់ភ្លើង​ឡើយ រហូត​ទាល់តែ​ភ្លើង​ឆេះ​ផ្ទះ​អស់​គ្មាន​សល់​តែ​ម្តង ។​

​ជន​នេះ​ត្រូវបាន​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឱ្យ​ឃាត់ខ្លួន ហើយ​ពេលនេះ​មន្ត្រី​ជំនាញ​កំពុង​សួរនាំ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​ហើយ ៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

×