ខេត្តព្រះសីហនុ ៖ រដ្ឋបាលក្រុងព្រះសីហនុ បានឃាត់យានយន្តសរុប ២៤គ្រឿង ក្នុងនោះរថយន្ដចំនួន១៨គឿង ម៉ូតូ៣គ្រឿង ម៉ូតូកង់បី ៣គ្រឿង ដោយបានចាប់ឃាត់ចន្លោះពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដែលចតគ្មានសណ្តាប់ធ្នាប់លើចិញ្ចើមថ្នល់បង្កឲ្យកកស្ទះ នៅពីមុខផ្សារលើក្រុងព្រះសីហនុ។
មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានឲ្យដឹងថា ការឃាត់ទុកយានជំនិះខាងលើនេះ ដោយសារតែត្រូវម្ចាស់ចតចោលគ្មានសណ្តាប់ធ្នាប់ នៅតាមផ្លូវថ្នល់សាធារណៈ នៅពីមុខផ្សារលើ ក្រុង-ខេត្តព្រះសីហនុ។
មន្ត្រីរដ្ឋបាលបញ្ជាក់ថា យានជំនិះទាំងនោះ ត្រូវរក្សាទុករយៈពេល ១០ថ្ងៃ ហើយបន្ទាប់ពីឃាត់ទុករយៈពេល ១០ថ្ងៃ រដ្ឋបាលក្រុងព្រះសីហនុ នឹងតម្រូវឲ្យម្ចាស់យានយន្តទាំងនោះ ឲ្យចុះធ្វើសណ្តាប់ធ្នាប់រយៈពេលមួយថ្ងៃរួមគ្នា។
មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ ឲ្យដឹងដូច្នេះ រួចបញ្ជាក់ថា មុននឹងចុះធ្វើសណ្តាប់ធ្នាប់យានជំនិះគ្រប់ប្រភេទ នៅពីមុខផ្សារលើនេះ រដ្ឋបាលក្រុង បានផ្សព្វផ្សាយសេចក្តីចជូនដំណឹងជាច្រើនលើកមកហើយ ប៉ុន្តែម្ចាស់យានយន្តមួយចំនួន នៅតែមិនព្រមស្តាប់តាមការណែនាំទេ ដោយបានសម្តេចតយានជំនិះ របស់ខ្លួនចោលអនាធិបតេយ្យ បណ្តាលឲ្យកកស្ទះចរាចរណ៍ ខូចសណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពទីក្រុងទេសចរណ៍ជាដើម..។
ជាថ្មីម្ដងទៀត រដ្ឋបាលក្រុងព្រះសីហនុ បានរំលឹកដល់ប្រជាពលរដ្ឋ ឬម្ចាស់យានជំនិះគ្រប់ប្រភេទទាំងអស់ ត្រូវរួមគ្នា កុំនាំយក មធ្យោបាយធ្វើដំណើរ របស់ខ្លួន មកចតលើផ្លូវសាធារណៈ នៅមុខផ្សារ នាំឲ្យកកស្ទះចរាចរណ៍ ជាបន្តទៀតនៅថ្ងៃខាងមុខ។
ផ្តើមពីបញ្ហាខាងលើនេះ មន្ត្រីរដ្ឋបាលក្រុងព្រះសីហនុ បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវផ្លាស់ប្តូរឥរិយាបទមិនល្អ ឬមាយាថ អាក្រក់រៀងៗខ្លួន ដើម្បីរក្សាសេចក្តីថ្លៃថ្នូរបុគ្គលខ្លួុនឯងផង និងរួមគ្នារក្សាសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈឲ្យមានរបៀបរៀបរយផង៕ ដោយ៖ ដែន សីមា