ឧត្តរមានជ័យ៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ហើយជនសង្ស័យកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី។
សូមបញ្ជាក់ថា កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តឧត្តរមានជ័យបានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅស្រុកបន្ទាយអំពិល។
មន្ត្រីនគរបាលខេត្តបានឱ្យដឹងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ថា ជនសង្ស័យទី១-ឈ្មោះ សារ៉ា បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ ទី២-ឈ្មោះ រឿយ ឆឿន ភេទស្រី អាយុ៣៧ ឆ្នាំរស់នៅ ភូមិគោកចាន់រី សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ វត្ថុតាងដកហូតរួមមានៈថ្នាំញៀនប្រភេទមេតំហ្វេតាមីនwy ចំនួន ១៤៤ គ្រាប់ ស្មើ១២.៩៦ក្រាមនិងមេតំហ្វេតាមីន ice ចំនួន១០ កញ្ចប់ ធំ០១ កញ្ចប់ ស្មើរនិង ៥.៤៤ ក្រាម ទូរស័ព្ទដៃចំនួន ២ គ្រឿង និងថង់សម្រាប់វេចខ្ចប់មួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធី ៕ ដោយ ៖ បញ្ញាស័ក្តិ