អ្នកច្រើនយល់ថា ភាពកម្រ “សើច” របស់លោកពូទីន ដោយសារលោកជាបុរសម្នាក់មានអំណាចកំពូលលើពិភពលោក។ លោកប្រធានាធិបតី Rodrigo Duterte របស់ហ្វីលីពីន ក៏ធ្លាប់ “រអ៊ូ”ពីរឿងលោកពូទីនពុំសូវចេះសើចសោះ។ លោក Duterte ពេលថា ៖ “យើងខ្ញុំមានឱកាសប្រាស្រ័យជួបគ្នានៅ Peru ក្រោយសន្និសីទកំពូល APEC បញ្ចប់។ ពេលយើងខ្ញុំរង់ចាំ ការចាប់ផ្តើមសន្និសីទ ខ្ញុំបានឃ្លាំមើលប្រធានាធិបតីឲ្យដឹង ហើយឃើញថា លោកពិតជាកម្រសើចមែនទេ” លោក Duterte ពោលប្រាប់ Reuters។
បំណកស្រាយឲ្យបញ្ហានេះ ក្រុមអ្នកស្រាវជ្រាវមួយរបស់ប៉ូឡូញ តាមរយៈការស្រាវជ្រាវមួយចង្អុលប្រាប់ថា ៖ ប្រធានាធិបតីរុស្ស៊ី -Putin ពុំខុសប្លែកពីជនជាតិរុស្ស៊ីភាគច្រើននោះទេ ដែលពុំសូវមានជំនឿលើមនុស្ស ដែល…ចូលចិត្តសើច។
ប្រសិនបើជនជាតិរុស្ស៊ី ច្រើនមានទស្សនៈថា សំណើចជាការស្តែងចេញនូវកង្វះភាពស្មោះត្រង់នោះគ្រប់ជនជាតិស្វីសតែងចាត់ទុកថា សំណើចជាសញ្ញានៃភាពស្មោះស្ម័គ្រទៅវិញ។
នៅរុស្ស៊ីមានសុភាសិត មួយពោលថា ៖ “សើចដោយពុំចាំបាច់សម្រេចហេតុផល។ នោះជាសញ្ញានៃភាពស្ងង់ខ្លៅ”។ ដូច្នេះក្នុងការប្រាស្រ័យទាក់ទងជាមួយជនជាតិរុស្ស៊ីគប្បីយល់ថា ស្នាមញញឹមពុំប្រាកដថា គេនឹងទាក់ទងវិញជាមួយអ្នកឡើយ ជនជាតិរុស្ស៊ី កម្រសើចចំពោះអ្នកចម្លែកណាស់ ហើយពុំសើច “សង” ព្រោះតែហេតុថា សើចត្រូវមានមូលហេតុគ្រប់គ្រាន់សម្រាប់…សើច!។
ពុំមែនរុស្ស៊ីប៉ុណ្ណោះទេប្រិយមិត្ត ទស្សនៈបែបនេះ គេនៅប្រទះឃើញមានផងដែរនាជប៉ុន , ឥណ្ឌា អ៊ីរ៉ង់ កូរ៉េខាងត្បូង និងបារាំង។ ដែលពួកគេគិតថា អ្នកចូលចិត្តសើចច្រើនជាមនុស្សមាន IQ ទាប។
ប៉ុន្តែនៅខណៈពេលកំពុងតានតឹងខ្លះ ក៏គេសង្កេតឃើញលោកពូទីន យកដៃខ្ទប់មុខសើចខ្លាំងដែរ ជាអាទិ៍ ពេល ឮ សំណើរនាំចេញសាច់ជ្រូកទៅកាន់ឥណ្ឌូណេស៊ី ប្រទេសមួយគ្របដណ្តប់ ដោយសាសអ៊ីស្លាមរបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម Alexander Tkachev ៕ ដោយ ៖ ចន្ទ្រា