Thursday, January 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨ មាន​អ្នកញៀន​គ្រឿងញៀន ចំនួន​៣២៣១​នាក់ បាន​មក​យក​សេវា​ព្យាបាល​

​ភ្នំពេញ ​៖ ក្រុមមន្ត្រី​បច្ចេកទេស​ការងារ​ព្យាបាល​អ្នកញៀន​គ្រឿងញៀន របស់​រាជរដ្ឋាភិបាល និង​អង្គការ​ដៃគូ ជួបប្រជុំ​គ្នា​ដោះស្រាយ បញ្ហា​អ្នកញៀន​គ្រឿងញៀន នៅ​ខេត្ត​ព្រះសីហនុ​។​

​លោកស្រី លឹម សា​មាន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះសីហនុ បាន​មានប្រសាសន៍ថា សេវា​​ព្យាបាល​អ្នកញៀន​គ្រឿ​ញៀន ដោយ​ផ្អែក​លើ​សហគមន៍​តាម​មូលដ្ឋាន​សុខាភិបាល ទូទាំង​ខេត្ត​ព្រះសីហនុ​មាន​១១​ទីតាំង ដែល​បាន​ផ្តល់​សេវា​ព្យាបាល ផ្នែក​សុខភាព​ផ្លូវ​ចិត្ត​​និង​គ្រឿងញៀន​។​

​លោកស្រី ឧត្តមសេនីយ៍ ជ័យ បុប្ផា បាន​ថ្លែង​គាំទ្រ​ចំពោះ​ការរៀបចំ​កិច្ចប្រជុំ​ដ៏​មាន​សារសំខាន់​នេះ ដែល​ជា​ការចូលរួមចំណែក ក្នុង​ការ​ការអនុវត្ត​ផែនការ​សកម្មភាព នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ជា​ពិសេស​ពង្រឹង​ភាពជា​ដៃគូ រវាង​វិស័យ​សុខា​ភិបាល រដ្ឋអំណាច​មូលដ្ឋាន និង​មន្ត្រី​អនុវត្ត​ច្បាប់​ក្នុង​ការព្យាបាល​អ្នកញៀន​គ្រឿងញៀន ដោយ​ផ្អែក​លើ​សហគមន៍ ជាមួយគ្នានេះ​ការ​ចូលរួម​របស់​មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការបញ្ជូន​អ្នកញៀន​គ្រឿងញៀន ទទួលយក​សេវា​ព្យាបាល​នៅ​តាម​មន្ទីរ​ពេទ្យ​​បង្អែក មណ្ឌល​សុខភាព​និង​ការងារ​សម្របសម្រួល​ជាមួយ​ដៃគូ​ពាក់ព័ន្ធ​ក្នុង​សហគមន៍​មូលដ្ឋាន​។​

​ក្នុងឱកាស​នោះ លោកស្រី ឱ វណ្ណឌី​ន អគ្គនាយក​បច្ចេកទេស​សុខាភិបាល បាន​ប្រសាសន៍ថា ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៨​មាន​អ្នក​ញៀន​គ្រឿងញៀន​ចំនួន​៣២៣១​នាក់ បាន​មក​យក​សេវា​ព្យាបាល​អ្នកញៀន​គ្រឿងញៀន នៅតាម​មូលដ្ឋាន​សុខាភិបាល​មាន​មន្ទីរ​ពេទ្យបង្អែក និង​មណ្ឌល​សុខភាព ចំនួន​នេះ​មាន​ការកើនឡើង​១០០​ភាគរយ បើ​ធៀប​ឆ្នាំ​២០១៧ ហើយ​កន្លងមក​ប្រទេស​កម្ពុជា បាន​ទទួល​​ជោគជ័យ ក្នុង​ការទប់ស្កាត់ ការរីក​រាលដាល​នៃ​ការឆ្លង​មេរោគ​អេដស៍ ហើយ​បាន​ទ​ទូល​ពានរង្វាន់​គោលដៅ​អភិវឌ្ឍន៍​សហ​វត្ស​ក្នុង​ការឆ្លើយតប​ទៅនឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា​។​

​ក្នុងឱកាស​នោះ​ដែរ លោកស្រី ឱ វណ្ណឌី​ន បាន​ថ្លែង​បន្ត​ដោយ​អំពាវនាវ​ដល់​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់ មេត្តា​បន្ត​ផ្តល់​ការគាំទ្រ ដល់​ក្រសួង​សុខាភិបាល ក្នុងការ​កៀរគរ​ប្រភព​ថវិកា និង​បច្ចេកទេស ដើម្បី​ជម្រុញ​និង​ពង្រឹង​ប្រសិទ្ធភាព និរន្តរភាព​នៃ​ការងារ​ព្យាបាល បង្ការ ថែទាំ​បន្ត និង​កាត់បន្ថយ​គ្រោះថ្នាក់​បណ្តាល មក​ពី​ការប្រើប្រាស់​គ្រឿងញៀន ការ​ស្តារនីតិសម្បទា​អ្នកញៀន និង​ការធ្វើ​សមាហរណកម្ម​អ្នកញៀន​គ្រឿងញៀន ដែល​ជា​សះស្បើយ​ទៅ​រស់នៅ​ក្នុង​គ្រួសារ និង​សហគមន៍​វិញ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

      

×