ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ បានសុំទោសចំពោះបេក្ខជន មាតាបិតា អាណាព្យាបាលសិស្ស និងអ្នកពាក់ព័ន្ធ ចំពោះកំហុស កើតឡើងដោយសារកម្មវិធីកុំព្យូទ័រ នៅក្នុងពេលដំណើរការបូកសរុបពិន្ទុបេក្ខជនប្រឡងបាក់ឌុប មិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យា។
លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដោយលោកប្រាប់ថា កំហុសនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំ លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន បានផ្ដាំសុំទោសបេក្ខជនប្រឡង មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងករណីនេះ ។ យើងមិនចង់ឱ្យមានបញ្ហានេះទេ ។ វាកើតឡើងព្រោះបច្ចេកទេសកំព្យូទ័រ ហើយ យើងបានប្រជុំ ដើម្បីមិនឱ្យមានបញ្ហានេះកើតឡើងទៀតឡើយ ៕ ដោយ ៖ បញ្ញាស័ក្តិ