Monday, September 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រៀបចំ​សណ្តាប់ធ្នាប់​ការ​ដាក់​តាំង​ទំនិញ ការ​ចត​យានយន្ត​លើ​ចិញ្ចើម​ផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ​ជុំវិញ​ផ្សារ​ដើម​គរ​

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន ពី​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់ នៅ​ផ្សារ​ដើម​គរ និង​ជុំវិញ​ផ្សារ ដែល​ក្រុមអាជីវករ​។ រដ្ឋបាល​រាជធានី បានប្រកាសថា ស្ថានភាព​ចរាចរណ៍​នៅតាម​ដងផ្លូវ​ជុំវិញ​តំបន់​ផ្សារ​ដើមគ កាន់តែ​មាន​ភាពស្មុគស្មាញ និង​អាក្រក់​ឡើងៗ ដោយ​មាន​ការ​ទន្ទ្រាន​យក​ចិញ្ចើមផ្លូវ និង​ទ្រូ​វ​ផ្លូវ​ធ្វើជា​កន្លែង​លក់ដូរ​។ ក្នុង​គោលបំណង​រៀបចំ​សណ្តាប់ធ្នាប់​សាធារណៈ​តាម​ដងផ្លូវ និង​សម្រួល​ដល់​ការធ្វើ​ចរាចរ​ឲ្យមាន​លក្ខណៈ​ល្អប្រសើរ​ជាង​មុន​នោះ រដ្ឋបាល​រាជធានី បាន​ចាត់​វិធានការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ការ​ដាក់​តាំង​ទំនិញ ការ​ចត​យានយន្ត​លើកដាក់ និង​ទម្លាក់​ទំនិញ នៅលើ​ចិញ្ចើម​និង​ទ្រូងផ្លូវ​សាធារណៈ​មួយចំនួន ដើម្បី​សម្រួល​ដល់​ការ ធ្វើចរាចរ​ទៅវិញទៅមក​។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​បាន​បញ្ជាក់ថា ក្នុង​គោលបំណង​រៀបចំ​សណ្តាប់ធ្នាប់ សាធារណៈ តាម​ដងផ្លូវ និង​សម្រួល​ដល់​ការធ្វើ​ចរាចរ ឱ្យមាន​ល​លក្ខណៈ ល្អប្រសើរ​ជាង​មុន​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ចាត់​វិធានការ​ចុះ​រៀបចំ​សណ្តាប់ធ្នាប់ ការ​ដាក់​តាំង​ទំនិញ ការ​ចត​យានយន្ត​ដើម្បី​លើក​ដាក់ និង​ទម្លាក់​ទំនិញ​នៅលើ​ចិញ្ចើមផ្លូវ និង​ទ្រូងផ្លូវ​សាធារណៈ​មួយចំនួន​ជុំវិញ​ផ្សរ​ដើមគរ ដូចជា​កំណាត់​មហាវិថី​សម្តេច​មុនី​រ៉េត ផ្លូវ​លេខ​៣៣៦, ២៣១, ២៣៤ និង​ផ្លូវ​លេខ​២៣៩ ជាដើម​ដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ និង​មាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​។​

​ទន្ទឹមនឹងនេះ ក៏​មាន​ជន​ឱកាសនិយម​មួយ​ក្តាប់​តូច ដែល​មាន​បង្កចលាចល ដោយ​បាន​បំភ្លៃ​ការពិត ផ្សព្វផ្សាយ​បំផុសបំផុល​នូវ​ព័ត៌មាន​ពុំ​ពិតប្រាកដ និង​បាន​ចោទប្រកាន់​មកលើ​អាជ្ញាធ​រាជធានី​ភ្នំពេញ​ថា ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​ជុំវិញ​ផ្សារ​ដើម​គរ​នេះ មិន​មាន​បំណង​រៀបចំ​ដោះស្រាយ​បញ្ហា​ចរាចរ​នោះ​ទេ គឺ​គោលបំណង​យក​ទីតាំង​ផ្សារ​ប្រគល់ឱ្យ​ឯកជន ដើម្បី​វិនិយោគ​សាងសង់​ផ្សារ​នេះ​ឡើង​វិញ​។​

​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ផ្តល់​ព័ត៌មាន​ពី​ជន​ឱកាសនិយម​មួយ​ក្តាប់​តូច​នេះ ទៅ​សមត្ថកិច្ច​នៅ​ជិត​បំផុត ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

​សេចក្តីប្រកាស​ព័ត៌មាន របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដូចខាងក្រោម​៖

spot_img
×