ក្រោយករណីក្មេងស្រីជំទង់ម្នាក់ ដែលត្រូវបានអាជីវករនៅផ្សារព្រៃទា៤នាក់ ព្រួតគ្នាចាប់ប្រើអំពើហិង្សា និងកោរសក់យ៉ាងអាក្រក់ទុកជាមេរៀន ដែលបង្កឲ្យមានការិះគន់ប្រឆាំងយ៉ាងខ្លាំង ពីសំណាក់មហាជនមួយចំនួនធំ ហើយរហូតឈានដល់លោក យឹម សារ៉ាន់ អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាឲ្យកម្លាំងសមត្ថកិច្ចរបស់លោក ធ្វើការឃាត់ខ្លួនអាជីវករ៤នាក់ មកសាកសួរនោះ ស្រាប់តែប៉ុន្មានម៉ោងមុននេះ មានការចែករំលែកតៗគ្នាព្រោងព្រាតនៅលើបណ្តាញសង្គមហ្វេសប៊ុកជាថ្មី ដែលថា តាមពិតក្មេងស្រីជំទង់ដែលចោទជាចោររូបនោះ គឺធ្លាប់បានដើរលួចគេជាច្រើនឆ្នាំមកហើយ ប៉ុន្តែ នាងពុំរាងចាលសម្រាប់ទង្វើមួយនេះរបស់ខ្លួននោះទេ ។
ជាក់ស្តែង រូបភាព និងសារមួយដែលត្រូវបានចែករំលែកដោយគណនីហ្វេសប៊ុក Oun Yeye បានរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖ «កាល២០១៦ ធ្លាប់ធ្វើសកម្មភាពនៅប៉ោយប៉ែត ដើរលួចគ្រប់ផ្សារនៅក្នុងប៉ោយប៉ែត ហើយត្រូវគេចាប់បានម្ដង ដោយមិនមានការវាយដំអី ហើយក៏ប្រគល់ឲ្យសមត្ថកិច្ច ។ប្រហែលជាបានចិត្ត មិនរាងទើបធ្វើសកម្មភាពម្ដងហុឺម….អ្នកណាក៏អាណិតដែរ តែយើងខ្លួនឯទេដែលប្រព្រឹត្តធ្វើខុសចេះកែរខ្លួនបានល្អ Shareអោយអ្នកអាណិតគាត់បានឃេីញផង??????»