Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហានិភ័យ​ភ្នំភ្លើង​នៅ​ឥណ្ឌូណេស៊ី​ផ្ទុះ នឹង​បណ្តាល​ឲ្យ​ផែនដី​កាន់តែ​ត្រជាក់​

​ភ្នំភ្លើង Agung នៅ​បាលី ឥណ្ឌូណេស៊ី អាច​ភ្ញាក់​ពី​ដំណេក​មុន​ការរំពឹងទុក ហើយ​កំអែ​ររបស់​វា​អាច​បណ្តាល​ឲ្យ​ផែនដី​ឈានចូល​យុគ​ទឹកកក Mini ។​

​ភ្នំភ្លើង​នៅ Agung បាលី ឥ​ណ្ឌូ កំពុង​មាន​សញ្ញា​ភ្ញាក់​ពី​ដំណេក​

តាម Daily Star លើក​ចុងក្រោយ​ដែល​ភ្នំភ្លើង​នេះ​ផ្ទុះ​នៅ​ឆ្នាំ ១៩៦៣ ។ មនុស្ស​ជាង ១.៦០០​នាក់ បាន​ស្លាប់ ភូមិ​-​ឃុំ រាប់រយ​ត្រូវបាន​បំផ្លាញ ហើយ​មនុស្ស​រាប់​ម៉ឺន​នាក់​ត្រូវបាន​ជម្លៀសចេញ​។ ភ្នំភ្លើង Agung ពេលនោះ​បាន​ផ្ទុះ​កំអែ​រចេញ​បង្កើតបាន​ជា​ចំ​ហេះ​ខ្មៅ ដ៏​ធំ​សម្បើម នៅ​អំឡុង​ជាច្រើន​ថ្ងៃ​។ ពេលនោះ វា​បាន​បន្ថយ​សីតុណ្ហភាព​ផែនដី ១​ដឺ​ក្រេ​C ប្រសិនបើ​ការ​ភ្ញាក់​ពី​ដំណេក ក្រោយ​អំឡុងពេល​ជាង ៥០​ឆ្នាំ ភ្នំភ្លើង​ឥណ្ឌូណេស៊ី​មួយ​នេះ មានលទ្ធភាព​ច្រើន នឹង​បង្កឡើង​ជា​កម្សួល​ផ្សែងខ្មៅ​បាំង​ជិត​តំបន់​ដ៏​ធំ​មួយ ហើយ​ក៏​ធ្វើឲ្យ​សីតុណ្ហភា​ពធ្លាក់​ចុះ​ក្នុង​កម្រិត​ប្រហាក់ប្រហែលគ្នា​។ បាតុភូត​ត្រជាក់​ជាង​មុន​បែបនេះ​អាច​ឥទ្ធិពល​ដល់​ពិភពលោក​ទាំងមូល អ្នកជំនាញ​ការស្រាវជ្រាវ​គ្រោះមហន្តរាយធម្មជាតិ Simon Day មកពី​ប្រទេស​អង់គ្លេស ទីក្រុង​ឡុង បង្ហាញថា ភ្នំភ្លើង​នេះ​កំពុង​បង្ហាញ​លទ្ធភាព​ផ្ទុះ​មួយ​យ៉ាង​ខ្លាំងក្លា​បំផុត​។​

​ឆ្លើយតប​ជាមួយ Daily Star លោក Simon Day និយ​យា​ថា ការផ្ទុះ​នៅ​ឆ្នាំ​១៩៦៣ បាន​រំដោះ​បរិមាណ​ឧស្ម័ន sulphur dioxide (SO2) យ៉ាងច្រើន​មួយ​។​

SO2 ប្រតិកម្ម​ជា​មួយ​ចំហាយ​ទឹក​ក្នុង​បរិយាកាស​បង្កើតជា​អាស៊ី​ត sulphur ។ មាន​អាស៊ីត sulphur ប្រមាណ​១០​លាន​តោន នឹង​ពូនផ្តុំ​នៅ​លំហ​កណ្តាល ហើយ​វា​ដើរតួនាទី​ប្រៀប​ដូចជា​របាំង​កាត់បន្ថយ​កាំរស្មី​ពណ៌​ស្វាយ ដែល​បញ្ចាំង​ចុះ​មក​លើ​ផែនដី​។ បាតុភូត​នេះ​ធ្វើឲ្យ​ផែនដី​ត្រជាក់​ជាង​មុន​។

​ករណី​ផ្ទុះ​ភ្នំភ្លើង​នេះ នៅ​ឆ្នាំ ១៩៦៣ ធ្វើឲ្យ​ផែនដី​មាន​សីតុណ្ហភាព​ធ្លាក់ចុះ ១​ដឺ​ក្រេ​C​។​

​តាម​បណ្តា​អ្នកជំនាញការ​ដើម្បី​បង្កើត​បាន​បរិមាណ SO2 យ៉ាង​ធំធេង សាយភាយ​ទូទាំង​ពិភពលោក​បាន នោះ​ភ្នំភ្លើង Agung ត្រូវ​បង្កើតបាន​នូវ​ករណី​ផ្ទុះ​យ៉ាង​ខ្លាំងក្លា​មួយ​។ ពេលនេះ កម្រិត​ប្រកាសអាសន្ន​នៅ​តំបន់​ភ្នំភ្លើង Agung បាន​តំឡើង​ពី​កម្រិត​៣ មក​កម្រិត​៤ (​ការប្រកាសអាសន្ន​ក្រហម​) នៅ​ព្រឹក​ថ្ងៃទី ២៧/១១​។​

​តាម​ការប៉ាន់ស្មាន​មនុស្ស​ប្រមាណ ១០០.០០០ នាក់ ស្ថិត​ក្នុង​វិជ្ជមាត្រ ១០​គីឡូម៉ែត្រ ជុំវិញ​ភ្នំភ្លើង​នេះ​ត្រូវ​ជម្លៀសចេញ អ្នកនាំពាក្យ​នៃ​ស្ថាប័ន​កាត់បន្ថយ​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌូ (BNPB) ឲ្យដឹងថា ភ្នំភ្លើង Agung មាន​កម្សួល ធូលី​ផេះផង់ ខ្ពស់​ដល់​ទៅ​ដល់​៤​គីឡូម៉ែត្រ ប្រៀប​ជាមួយ​មាត់​ភ្នំភ្លើង​។ ពលរដ្ឋ​ដែល​ស្ថិតនៅ​ចម្ងាយ ១២​គីឡូម៉ែត្រ ក៏​អាច​ឮសូរ​ស្នូរ​ផ្ទុះ​ក៏​អាច​សំឡឹង​ឃើញ​ពន្លឺភ្លើង ។ កន្លង​មក​ជើងហោះហើរ​ប្រមាណ​ជាង ៤០០ ត្រូវបាន​ពន្យារពេល ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​របស់​អ្នកដំណើរ​៕ ដោយ ៖ ចន្ទ្រា​

×