Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ប្រជាពលរដ្ឋ ស្នើឲ្យ​អាជ្ញាធ​ររាជធានី មាន​វិធានការ​ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​មាន់ និង​រោងចក្រ​ស្បែក​គោ នៅ​ភូមិ​ចំពុះក្អែក​១ ដែល​បង្ក​ឲ្យ​ប៉ះពាល់​បរិស្ថាន​ធ្ងន់ធ្ងរ​

​ភ្នំពេញ​៖ ប្រជាពលរដ្ឋ បាន​ស្នើ​ឲ្យ​អាជ្ញាធ​ររាជធានី​មាន​វិធានការ​ចំពោះ​កសិដ្ឋាន​ចិញ្ចឹម​មាន់​និង​រោងចក្រ​ស្បែក​គោ​នៅ​ភូមិ​ចំពុះក្អែក​១ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ ដែល​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ពិបាក​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។​

​ការ​ស្នើឡើង​បែប​នេះ​របស់​បងប្អូន​ប្រជាពលរដ្ឋ​បាន​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​២៨​វិច្ឆិកា នៅក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​បាន​នឹង​កំពុង​ធ្វើ​ឡើង​នៅក្នុង​បរិវេណ​វត្ត​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី​ខណ្ឌ​ច្បារអំពៅ ក្រោម​អធិបតីភាព​លោក​ជួប ខុន សមាជិក​ក្រុមប្រឹក្សា​រាជធានី លោក​នួន ផា​រ័ត្ន​អភិបាលរង​រាជធានី​ភ្នំពេញ និង​លោកស្រី​សុភ័​ក្រ ថា​វី អនុប្រធាន​ការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ព្រមទាំង​មាន​ការចូល​រូ​ម​ពី​ប្រជាពលរដ្ឋ​ជាច្រើន​រយ​នាក់​ផងដែរ​។​

​ប្រជាពលរដ្ឋ​បាន​លើកឡើង​ថា កសិដ្ឋាន​ចិញ្ចឹម​មាន់នៅ​ភូមិ​ចំពុះក្អែក​១ សង្កាត់​ព្រែក​ថ្មី បាន​ធ្វើឲ្យ​ជះ​ក្លិនស្អុយ​អាចម៌មាន់ ពេញ​ភូមិ​ន​បង្ក​ឲ្យមាន​រុយក្បាល​ខៀវ​ច្រើន ប៉ះពាល់​បរិស្ថាន ពិបាក​ក្នុង​ការរស់នៅ ហើយ​ជាពិសេស​ក្នុង​ពិសារ​អាហារ​តែម្តង​។ ដូច្នេះ​ពួកគាត់​ស្នើ​ឲ្យមាន​ការផ្លាស់ប្តូរ​ទីតាំងក​សិដ្ឋា​ន​នេះ​យក​ទៅ​ក្រៅ​ឲ្យ​ឆ្ងាយ​ពី​ទីប្រជុំជន ឬ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​ឲ្យបាន​នូវ​ក្លិនស្អុយ​ទាំងនេះផ​ង​។ ប្រជាពលរដ្ឋ​នៅ​ភូមិ​ចំពុះក្អែក​១​ដដែល ក៏​បាន​ស្នើឲ្យ​អាជ្ញាធរ​ជួយ​មាន​វិធានការលើ រោងចក្រ​ស្បែក​គោ នៅក្នុង​ភូមិ​ចំពុះក្អែក​១​នេះ​ផង​ដែរ ដែល​ជះ​ក្លិនស្អុយ​ពេញ​ភូមិ​របស់​ពួកគាត់ ពិបាក​ទ្រាំ​។​

​លោក សៀង បូរិន ប្រធាន​មន្ទីរ​កសិកម្ម​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ប្រាប់​ប្រជាពលរដ្ឋ​ថា បញ្ហា​កសិដ្ឋាន លោក​សុខ ហេង នៅ​ភូមិ​ចំពុះក្អែក​១ សង្កាត់​ព្រែក​ថ្មី កាលពី​មុន​នៅ​ខេត្ត​កណ្តាល ហើយ​កាលណោះ ខាង​ម្ចាស់​កសិដ្ឋាន​បាន​សុំច្បាប់ ដោយ​មាន​ស្នាម​មេដៃ​ឯកភាព​ពី​អ្នកជិតខាង​ផង​ដែរ ក្រោយមក​ទីតាំង​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​សម្រេចកាត់​ចូល​ក្រុង​ភ្នំពេ​ញ ដែល​ធ្វើឲ្យ​មាន​មនុស្ស​រស់​នៅ​កើនឡើង កាន់តែច្រើន និង​បាន​ធ្វើឲ្យ​មាន​ក្លិន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​។ លោក​បាន​បន្តថា ចំពោះ​ការស្នើ សុំ​អន្តរាគមន៍​ពី​ប្រជាពលរដ្ឋ លោក​នឹង​ចុះ​ទៅ​មើល​បន្ទាន់ ដើម្បី​ដោះស្រាយ ហើយ​រឿង​រោងចក្រ​ស្បែ​គោ ដែល​ធ្វើឲ្យ​ប៉ះពាល់​បរិស្ថាន​នោះ លោក​ក៏​នឹង​ចុះ​ទៅ​មើល​ដើម្បី​ដោះស្រាយ​ជាបន្ទាន់​ផងដែរ តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ខណ្ឌ​ច្បារអំពៅ​។​

​លើ​បញ្ហា​ប្រឈម​នេះ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី ក៏​បាន​ជំរុញ​ឲ្យ​មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ទាំង​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ រាជធានី​ភ្នំពេញ និង​មន្ទីរ​បរិស្ថាន​រាជធានី​ភ្នំពេញ ត្រូវ​រួមគ្នា​ចុះ​ពិនិត្យ ទាំង​លើ​បញ្ហា​បច្ចេកទេស និង​ច្បាប់​អនុញ្ញាតិ ដើម្បីឲ្យ​ប្រជាពលរដ្ឋអ​ស់​កង្វល់​លើ​បញ្ហា​នេះ ដោយហេតុ​ថា បញ្ហា​ក្លិនស្អុយ បង្កើត​ឲ្យ​រុ​យក្បាល​ខៀវ ធ្វើឲ្យប៉ះពាល់​ដល់​បញ្ហា​សុខភាព ប្រជាពលរដ្ឋ​យ៉ាង​ធ្ងន់ធ្ងរ ដែល​យើង​ដាច់ខាត​ត្រូវតែ​ដោះស្រាយ​ឲ្យបាន ឲ្យ​លឿន និង​មាន​តម្លាភាព​៕ ដោយ​៖​កូឡាប​

 

×