Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃ​កំណើត​របស់​អតីត​ប្រធានាធិបតី Mugabe ក្លាយ​ជា​ទិវា​បុណ្យ​ជាតិ​របស់ Zimbabwe

Zimbabwe បានប្រកាស​យក​ថ្ងៃកំណើត​របស់លោក Robert Mugabe ជា​ទិវា​បុណ្យជាតិ ក្រោយ​ការលាលែង​ពីមុខ​តំណែង​តាមរ​យៈ​សម្ពា​ចរបស់​កងទ័ព និង​បក្ស​កាន់អំណាច បញ្ចប់​ការ​កាន់តំណែង ៣៧​ឆ្នាំ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។​

អតីត​ប្រធានាធិបតី Zimbabwe Robert Mugabe

​តាម Herald Zimbabwe បានជ្រើសរើស​ថ្ងៃទី ២១/២ ជា​ទិវា​បុណ្យ​ជាតិ​ផ្លូវការ​។ នេះ​ជា​ថ្ងៃកំណើត​របស់លោក Robert Mugabe ។ ជម្រើស​នេះ​ពុំមែន​ជា​រឿង​ថ្មី​ទេ ព្រោះ​តាំងពី​ខែ ៨/២០១៧ សហព័ន្ធ​យុវជន​របស់​គណបក្ស Zanu-PF បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អនុម័ត​បញ្ហា​នេះ​រួចទៅហើយ នៅ​ខណៈ​ពេល​លោក Mugabe កំពុង​ស្ថិត​ក្នុង​តំណែង​ម្លេះ​។ ការសម្រេចចិត្ត​នេះ​ត្រូវបាន​អនុម័ត​តាំងពី​ថ្ងៃ​ទី ២៤/១១​។​

​លោក Mugabe បាន​លាលែង​ពីមុខ​តំណែង​នៅ​សប្តាហ៍​នុន ហើយ​អតីត អនុ​ប្រធានាធិបតី -​អ្នក​ធ្លាប់​ប្រកៀក​ស្មា​គ្នា​ជាមួយ​លោក បាន​ស្បថ​ឡើងកាន់តំណែង​ជំនួស​។​

​ថ្លែង​ក្នុង​ពិធី​ឡើង​កាន់តំណែង​កាលពី​សប្តាហ៍​មុន​ដែរ លោក Mnangagwa បាន​ចែករំលែក​ថា មេដឹកនាំ​មុន​របស់​លោក​ត្រូវ​ទទួលបាន​ការគោរព​លើ​សង្គម ហើយ​ត្រូវ​កត់ត្រា​ទុក​ថា គាត់​ជា​ស្ថាបនិក និង​មេដឹកនាំ​របស់ Zimbabwe ។​

​លោក​បន្តថា “​ចំពោះ​ខ្ញុំ​គាត់​ជា​អ្នកចង្អុល​ផ្លូវ ជា​ឪពុក ជា​អគ្គបញ្ជាការ ជា​មេដឹកនាំ​”​។​

​បច្ចុប្បន្ន​គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​ពី​រចនាសម្ព័ន្ធ​រដ្ឋការ​របស់លោក Mnangagwa បែបណា​នោះ​ទេ ហើយ​ថា តើ​លោក​អាច​រក្សាទុ​កល្បាលម៉ាស៊ីន​ដឹកនាំ​ទាំ​ង​ស្រុង​របស់​អតីត​មេដឹកនាំ​មុន​ទេ​?​។​

​គណបក្ស​ជំទាស់​នឹង​បក្ស​កាន់អំណាច Zanu-PF មាន​ការមន្ទិលសង្ស័យ​ថា លោក Mnangagwa នឹង​ពុំ​ដំណើរការ​កែទម្រង់​ប្រជាធិបតេយ្យ​បើកផ្លូវ​ដល់​ការបោះឆ្នោត​សេរី ប្រព្រឹត្ត​ទៅ​ឆ្នាំក្រោយ​ដែរឬទេ​។ មនុស្ស​ជាច្រើន​មាន​ការមន្ទិលសង្ស័យ​ថា ស្ថានការណ៍​របស់ Zimbabwe និង​ពុំ​មាន​ការ​កែរ​ទម្រង់​ច្រើន​ក្រោយ​ការប្រែប្រួល​នៃ គោល​នយោបាយ​ឡើយ​៕ ដោយ ៖ សូ​យ​ន​

លោក Emmerson Mnangagwa ស្បថ​កាន់​តំណែង​ជា​ប្រធានាធិបតី Zimbabwe ស្ងើចសរសើរ​អតីត​ប្រធានាធិបតី​យ៉ាងខ្លាំង​

×