“មកទល់ពេលនេះ ពុំទាន់មានព័ត៌មាន ប្រាកដប្រជាពីស្ថានភាពរបស់នាវាមុជទឹក។ ហេតុនេះពុំទាន់អាចទាត់ចោលលទ្ធភាព ដែឡនាវិកលើនាវាមុជទឹក San Juan នៅមានជីវិត ក្នុងសភាពដ៏សែនវេទនា”។
ក្នុងសន្និសីទកាសែតថ្ងៃទី ២៦/១១ (ម៉ោងតំបន់) អ្នកនាំពាក្យយោធាជើងទឹកអាហ្សង់ទីន Enrigue Balbi ឲ្យដឹងថា ស្ថាប័ននេះ ពុំទាន់លើកលែងករណី ដែលនាវិកនៃនាវាមុជទឹក ARA Jan Juan នៅមានជីវិត ទោះបីការរុករកបានដំណើរការអស់ ១១ថ្ងៃហើយក្តី។
អ្នកនាំពាក្យ Belbi ពោល ៖ “មកទល់ពេលនេះ ពុំទាន់មានព័ត៌មានប្រាកដប្រជានាមួយពីស្ថានភាពនៃនាវាមុជទឹកទេ។ ដូច្នេះពុំអាចមើលរំលងលទ្ធភាពដែលនាវិកក្នុងនាវា ARA San Juan នៅបន្តមានជីវិតតែក្នុងស្ថានភាពដ៏លំបាកបំផុត”។
ឆ្លើយតបនឹងសំណួរថា នាវាមុជទឹកនេះអាចផ្ទុះក្រោមសមុទ្រទេ? អ្នកនាំពាក្យឆ្លើយ RAR-Sanjuan ពុំមានយកតាមគ្រាប់បែកឡើយ ហើយស្នូរផ្ទុះកត់ត្រា បាននៅកន្លែងដែលនាវានេះបាត់ខ្លួន ក៏ពុំមែនជាស្នូផ្ទុះរបស់គ្ររាប់បែកដែរ។ លោកពោលបន្ត មូលហេតុអាចបណ្តាលមកពីឧស្ម័នអ៊ីដ្រូហ្សែនខាប់ ហើយបើវាជាការពិត នោះ យើងខ្ញុំពុំយល់ថា ហេតុអ្វីបានជាឧស្ម័នអ៊ីដ្រូសែន បែរជាឡើងខ្ពស់បែបនេះទៅវិញ។
អ្នកនាំពាក្យដដែលប្រាប់ថា នាវានេះត្រូវបានត្រួតពិនិត្យទាំងស្រុង ២ថ្ងៃមុនពេលចេញដំណើរ ហើយនាវាពុំត្រូវបានចេញប្រតិបត្តិការឡើយ ប្រសិនបើគេមើលឃើញពុំមានភាពប្រក្រតីណាមួយនោះ។
រហូតទល់បច្ចុប្បន្ននេះមាននាវានិងយន្តហោះ ៣០គ្រឿង រួមជាមួយមនុស្សប្រមាណ៤០០០នាក់ ដែលមកពីប្រទេសចំនួន១៣ កំពុងបន្តការងាររុករកទោះបីក្តីសង្ឃឹមនៅសល់តិចក៏ដោយ៕ ដោយ ៖ ចន្ទ្រា