ខ្សែវីដេអូនេះត្រូវបានផ្សព្វផ្សាយបន្ទាប់ពីសន្និសីទកាសែតរបស់អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី Igor Konashenkov ដែលបានចោទប្រកាន់អ៊ីស្រាអែលថាត្រូវទទួលខុសត្រូវចំពោះសោកនាដកម្មនេះដោយបានយក Il-20 ធ្វើជាខែលការពារ ក្នុងពេលដែលប្រទេសនេះបើកការវាយប្រហារពីដែនអាកាសទៅលើទីក្រុង Latakia របស់ស៊ីរី។រុស្ស៊ីក៏បានចោទប្រកាន់ដែរថា អ៊ីស្រាអែលបានផ្តល់ព័ត៌មានមិនជាក់លាក់អំពីផែនការវាយលុកស៊ីរី ព្រោះយន្តហោះប្រយុទ្ធ F-16 បួនគ្រឿងដែលអ៊ីស្រាអែលផ្តល់ព័ត៌មានថានឹងវាយប្រហារប៉ែកខាងជើងស៊ិរី ប៉ុន្តែពួកគេបែរជាវាយប្រហារប៉ែកខាលិចទៅវិញ។
រុស្ស៊ីចោទប្រកាន់ថា យន្ដហោះអ៊ីស្រាអែលបានយក Il-20 ធ្វើជាខែលគេចពីកាំជ្រួចរបស់ស៊ីរី
បច្ចុប្បន្នអ៊ីស្រាអែលពុំទាន់ឆ្លើយតបនឹងការចោទប្រកាន់ខាងលើទេ។មុននោះប្រទេសនេះប្រកាសថា ស៊ីរីត្រូវទទួលខុសត្រូវចំពោះសោកនាដកម្ម Il-20នេះ។
ឃ្លីបរុស្ស៊ីចោទប្រកាន់ថាអ៊ីស្រាអែលយក Il-20ធ្វើជាខែល ៕ សូយន