ភ្នំពេញ៖ នៅពេលនេះកម្លាំងសមត្ថកិច្ចកំពុងតាមចាប់ខ្លួនកំពុងតាមចាប់ជនប្រដាប់អាវុធ ដែលបាញ់ឌីជេម្នាក់រងរបួស នៅមជ្ឈមណ្ឌលរ៉ុក។ បើតាមប្រភពបានប្រាប់ឲ្យដឹងថា ជនដៃដល់ជាជាមន្ត្រីយោធានិងជាកូនមន្ត្រីធំម្នាក់ ។ ចំណែកជនរងគ្រោះ ឈ្មោះ បៀ សំអឿន ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ DJ ប្រចាំមជ្ឈមណ្ឌលកម្សាន្ត រ៉ុក។
គួរបញ្ជាក់ថា កាលពីវេលាព្រឹកព្រលឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត Rock ស្ថិតក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ បណ្ដាលឲ្យមនុស្សម្នាក់ បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យផងដែរ។ ករណីផ្ទុះអាវុធនេះ កើតឡើងដោយសារ
ជម្លោះនៅក្នុងបន្ទប់លេខ២០២ និង២០៣ នៃមណ្ឌលកម្សាន្ត រ៉ុក ហើយជនដៃដល់ក៏ឈានដល់ការបាញ់ប្រហារលើជនរងគ្រោះចំនួន៤គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ត្រង់ជើង និងដៃ៕ ដោយ៖កូឡាប