Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុង​ឆ្នាំ​២០១៧​នេះ មាន​រថយន្ត​ជាង ២ ពាន់​គ្រឿង បាន​ចូល​មក​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឆៀក នៅ​មន្ទីរ​សាធារណៈការ​ខេត្តតាកែវ​

​តាកែវ​៖​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ពត័មាន​នៅ​ក្នុង​ការដាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​លើ​យានយន្ត ចាប់ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា រហូត​ដល់​ថ្ងៃ​ទី ០២ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក អុំ ចាន់ធូ អនុប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្ត​តាកែវ​បានអោយដឹងថា ក្នុង​ឆ្នាំ​២០១៧ រយៈពេល ១១​ខែ​មកនេះ មន្ទីរ​សាធារណការណ៏​និង​ដឹក​ជញ្ជូន​ខេត្ត​តាកែវ បានដាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​លើ​យានយន្ត​ចល័ត ចំនួន ៦​លើក ក្នុងនោះដែរ​គឺ​មាន​រថយន្ត​គ្រប់​ប្រភេទ​ប្រមាណ​ជាង​២​ពាន់​គ្រឿង​បាន​ចូល​មក​ត្រួតពិនិត្យ​លក្ខណៈ​បញ្ចេ​ក​ទេស​នៅ​មន្ទីរ​សាធារណៈការ​និង​ដឹកជញ្ជូន​ខេត្តតាកែវ ។​

​លោក អនុប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ចូន​ខេត្ត​តាកែវ​បាន​ថ្លែងបន្ត​ថា ក្នុង​រយៈពេល​១១​ខែ​នេះ​មាន​ការចុះ​មក​ត្រួតពិនិត្យ​ជាច្រើន​លើក​ដោយ​មាន​ក្រុមហ៊ុន​២ ដែល​បាន​ចូល​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​«​ឆៀក​ចល័ត​»​ក្នុង​ខេត្ត​តាកែវ ដោយ​ក្នុង​នោះ​មាន​រថយន្ត​ប្រមាណ​២​ពាន់​២​រយ​គ្រឿង បាន​ចូល​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេសរ​លើ​រថយន្ត​របស់ខ្លួន​។ សូម​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ចំណោម​រថយន្ត​ទាំង​ជាង ២​ពាន់​គ្រឿង​នោះ​ភាគច្រើន គឺ​ជា​រថយន្ត​ដែល​មក​ពី​បណ្ដាល​ខេត្ត​ផ្សេងៗ​មួយចំនួន​ដូចជា​ខេត្ត​កំពត កណ្ដាល កំពង់ស្ពឺ​ជាដើម​។​

លោក អ៊ំ ចាន់ធូ បាន​មាន​ប្រសា​ស​ន៏​បន្តថា ការត្រួតពិនិត្យ​លក្ខណៈ​បញ្ចេ​ក​ទេស​រថយន្ត​គឺ​តម្រូវអោយ​ម្ចាស់​រថយន្ត​យក​ប័ណ្ណ​សំគាល់​រថយន្ត​និង​រថយន្ត​មក​ពិនិត្យ​ដោយ​ផ្ទាល់ ហើយ​បើ​មន្ត្រី​ក្រុមហ៊ុន​ត្រួតពិនិត្យ​ឃើញ​មាន​ខុស​លក្ខណៈ​បច្ចេកទេស​លើ​រថយន្ត​របស់​បងប្អូន​ប្រជាពលរដ្ឋ​គឺ​មន្ត្រី​និង​តម្រូវអោយ​ម្ចាស់​រថយន្ត​ជួសជុល​ឬ​បំពាក់​សម្ភារៈ​អោយបាន​ត្រឹមត្រូវ​ជា​មុន​សិន​មុន​និង​ចេញ​វិញ្ញាណ​ប័ន​ប័ត្រ​បញ្ជាក់ជូន​។ ម្យ៉ាងទៀត​ការត្រួតពិនិត្យ​លក្ខណៈ​បញ្ចេ​ក​ទេស​រថយន្ត​នេះដែរ គឺ​មិន​មាន​ការប្រព្រឹត្ត​អំពើពុករលួយ​ទា​លុយ​ក្រោម​តុ​អ្វី​នោះទេ គឺ​យើង​បិត​តារាង​ដែល​ត្រូវ​បង់ប្រាក់ ហើយ​ម្ចាស់​រថយន្ត​អាច​បង់ប្រាក់​តាម​មន្ត្រី​ក្រុមហ៊ុន​វី​ង​ក៏​បាន​ដែរ​។

​​បើ​តាម​លោក​អនុប្រធាន​មន្ទីរ​សាធារណៈ​និង​ដឹកជញ្ជូន​ខេត្ត​តាកែវ ការដាក់​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​នៅក្នុង​ខេត្ត​តាកែវ​ពី​សំណាក់​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​ពី​រាជរដ្ឋាភិបាល វា​ពិតជា​បាន​កាត់បន្ថយ​ច្រើន​លើ​ការចំណាយ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ជាច្រើន ដែល​ពីមុន​ពួកគាត់​បាន​នាំគ្នា​ទៅ​ធ្វើ​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​នៅ​រាជធានី​ភ្នំពេញ ដោយ​ចំណាយ​ពេលវេលា​យូ​និង​អស់​ថវិការ​ច្រើន​ថែមទៀត​ផង​។ ការចុះ​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដល់​កន្លែង​បែបនេះ​ពិតជា​បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​ដែល​មាន​រថយន្ត​មាន​ការ​សប្បាយចឹត្ត​និង​ពេញចឹត្ត ក្នុង​ការ​យក​រថយន្ត​របស់​ខ្លួន​មក​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស នៅ​កៀក​និង​ផ្ទះ​របស់​ខ្លួន​ផងដែរ​៕ តាកែវ​

×