Tuesday, September 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត​ព្រះសីហនុ ជំរុញ​ស្តារ​ប្រព័ន្ធ អូរ​បង្ហូរទឹក ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង​

​ខេត្ត​ព្រះសីហនុ​ ៖ អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន កាលពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ អូរ ប្រឡាយ​មួយចំនួន នា​ភូ​សាស្ត្រ​ក្នុង​ក្រុង​ព្រះសីហនុ​។​

​ព្រម​ជាមួយគ្នានេះ លោក​អភិបាល ក៏​បាន​ជំរុញ​ឱ្យ​សាលាក្រុង​ព្រះសីហនុ មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​នានា ក្រោម​ឱវាទ​ខេត្ត ត្រូវ​សហការ​គ្នា ចុះ​ពិនិត្យ​ស្ថានភាព ថា​តើ ផ្លូវ អូរ ឬ​ប្រឡាយ​ណាមួយ ត្រូវ​ធ្វើ​ការជួសជុល​ត្រូវ​ស្តារឡើងវិញ ឱ្យបាន​ធំ​ទូលាយ ដើម្បី​រំដោះ​ជំនន់​ទឹកភ្លៀង​កុំឱ្យ​ជន់​លិច​ផ្ទះ របស់ ប្រជាពលរដ្ឋ​នៅ​តំបន់​មួយចំនួន ក៏​ដូចជា​ផ្លូវថ្នល់​ក្នុង​ក្រុង​។​

​នា​ឱកាស​នោះ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​ថា បញ្ហា​ផ្លូវ​មួយចំនួន ដែល​កំពុង​រង​ការខូចខាត រដ្ឋបាល​ខេត្ត​នឹង​ប្រើ​គ្រប់​លទ្ធភាព ដើម្បី​ជួសជុល​ឡើងវិញ ទាំង​ផ្លូវ​ក្រាល​ជា​កៅស៊ូ ផ្លូវ​បេតុង និង​ផ្លូវដី នៅក្រោយ​ភ្លៀង​រាំង​នា​រដូវវស្សា​ឆ្នាំ​នេះ​បាន​បញ្ចប់​៕ ដោយ​៖ ដែន សីមា​

spot_img
×