គំនិតផ្តួចផ្តើម តែផ្តល់ផលខ្ពស់នេះ ចាប់ផ្តើមពីក្រុមកសិករ “ទីក្រុង” ព្រោះវាពុំតម្រូវឲ្យមានទីធ្លាល្វឹងល្វើយនោះទេ ។
អាចធ្វើបែបនេះបាន មូលហេតុបឋម ព្រោះដំឡូងជ្វាពិតជាងាយ “សម្រប” ខ្លួនមិនរើសកន្លែង ។ ម្យ៉ាងទៀតវាពិតជាសមស្របចំពោះទីតាំងដែលតូចចង្អៀត ។
ការដាំបែបនេះនៅធ្វើឲ្យ “កសិករ” ងាយប្រមូលបានផល ស្លឹក ទង វាយកមកធ្វើជាបន្លែដ៏ឆ្ងាញ់ពិសារ ហើយបង្កើតជាម្លប់ត្រជាក់ពិសេសលើដំបូលអគារ ផ្ទះ…តែម្តង ។
ឫសមេរបស់ដើមដំឡូងជ្វា ត្រូវបានដាំក្នុងពាង ឬអាងធំមួយ ហើយបង្កប់ (បន្ថែម)ជីវជាតិ ។ នៅពេលដែលដំឡូងវាពេញទ្រើង ក៏ជាពេលដែលវាចាប់ផ្តើមចេញឫស នៅតាមទង ខ្នែង ។ ពេលនោះឯងដែលអ្នកយកកូនធុងតូច ដែលផ្ទុកសារធាតុចិញ្ចឹមរាវ (EM) មកផ្ទុះកញ្ចុំឫសទាំងនោះ ហើយវានឹងលូតលាស់ពុំចាំបាច់មានដីទេ ។ មើមរបស់វានឹងមានទំហំធំៗមូលល្អទៀត ។
ពេលប្រមូលផល អ្នកគ្រាន់តែទម្លាក់កូនធុងចុះមក រួចកាត់យកមើមជាការស្រេច ។ ឫសគល់នៃដើមមេ មានអាយុពី ៣-៥ឆ្នាំ ហើយ១គល់បែបនេះវាអាចផ្តល់ផលដល់ទៅ ១តោនឯណោះ ។
ការដាំដុះតាមបែបខាងលើត្រូវបានអនុវត្តសាកល្បងជោគជ័យនៅខេត្តសានស៊ី ប្រទេសចិនរួចហើយ ។ វាផ្តល់ផលលើសពីរបៀបដាំប្រពៃណីលើដីពី ៤០%-៥០% ឯណោះ ។ សំខាន់គឺការផ្តល់ទឹក ជីឲ្យបានគ្រប់គ្រាន់ ។
ការសំខាន់មួយទៀតគឺគប្បីធ្វើទ្រើងពីដើមទីឲ្យបានរឹងមាំ អាចទ្រាំទ្រនឹងធាតុអាកាសបានពី ៣ឆ្នាំ-៥ឆ្នាំ ចៀសវាងការពុកបាក់ ៕ លីសា
Best Job : Do you want this job?