បាត់ដំបង ៖ នគរបាលខេត្តបាត់ដំបង់ បានឃាត់បុរសម្នាក់ករណីរំលោភសេពសន្ថវៈលើអនីតិជន។ ចំណែកបុរសម្នាក់ទៀត ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួន ដែលបានប៉ុនប៉ងរំលោភសេពសន្ថវៈ។
ដែលក្នុងនោះករណីទី១ គឺនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៥និង០៥នាទី នៅភូមិរកា ឃុំរកា ស្រុកសង្កែ នគរបាលខេត្តបាត់ដំបង់ បានឃាត់បុរសម្នាក់ករណីរំលោភសេពសន្ថវៈលើអនីតិជន។ ជនសង្ស័យឈ្មោះ ចាន់ ហ៊ាម ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំខាងលើ បានចាប់រំលោភក្មេងស្រីឈ្មោះ ណ រ អាយុ១១ឆ្នាំ រស់នៅ ឃុំរកា ស្រុកសង្កែ។
ករណីនេះ ជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកសង្កែឃាត់ខ្លួន និងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
ចំណែកករណីទី២ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨វេលាម៉ោង១០នឹង២០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង បានធ្វើការឃាត់ខ្លួន ជនសង្ស័យ១នាក់ឈ្មោះ ឡន ម៉ន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិលុន ឃុំសេកុង ស្រុកសៀមប៉ាង បានប៉ុនប៉ងរំលោភសេពសន្ថវៈ កាលពីយប់ថ្ងៃទី១២ ខែតុលាឆ្នាំ២០១៨ វេលាម៉ោង២៤រំលងអធ្រាត្រ ទៅលើជនរងគ្រោះ ឈ្មោះ វិន ផែត អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅតុលាការខេត្ត ៕ ដោយ ៖ បញ្ញាស័ក្តិ