ខេត្តព្រៃវែង ៖ បុរសម្នាក់ ម្ចាស់ហាងសាច់អាំង ដោយមានវិបត្តិក្នុងគ្រួសារ បានគិតខ្លី រត់ចូលឡានធំ ដែលកំពុងបើកបរតាមដងផ្លូវ ត្រូវរថយន្តកិនបែកក្បាលខ្ទេច នៅមុខហាង ម៉ែក្មេក ហេង ហេង BBQ សាច់អាំង និងស៊ុប ស្ថិតក្នុងភូមិចុងអាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ។
នៅវេលាម៉ោងកើតហេតុ គេឃើញជនរងគ្រោះបានឈររេរានៅចិញ្ចើមផ្លូវ ពេលនោះមានឡានយីឌុបមួយគ្រឿង បានបើកឆ្លងកាត់ ស្រាប់តែជនរងគ្រោះបានរត់ចូលភ្លាម បណ្តាលឲ្យរថយន្តកិនបែកក្បាលខ្ទេច។
ក្រោយកើតហេតុ អ្នកបើកបររថយន្ទយីឌុប បានបើកបម្រុងរត់គេច តែត្រូវបងប្អូនសាច់ញាតិជនរងគ្រោះ ស្ទាក់ចាប់បានភ្លាមៗ ប៉ុន្តែដោយសារបងប្អូនសាច់ញាតិជនរងគ្រោះគិតរថា ជនរងគ្រោះបានរត់ចូលឡានខ្លួនឯង ក៏ដោះលែងឲ្យម្ចាស់រថយន្តទៅវិញ និងមិនប្តឹងផ្តល់អ្វីនោះទេ៕ ដោយ៖បញ្ញាស័ក្តិ