Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខឹង​មិន​ឲ្យ​បើកគោយន្ដ​កាត់​មុខផ្ទះ ដាក់​មួយ​ដំបង​រយះ​ក្បាល ,​ម្នាក់​ដេកពេទ្យ ជនបង្ក​ត្រូវ​ចាប់ខ្លួន និង​ម្នាក់​ទៀត​រត់ចោលស្រុក​

​ខេត្ត​ក្រចេះ ៖ បុរស​ម្នាក់​រងរបួស​ក្បាល​ជា​ទម្ងន់ ដោយសារ​បុរស​២​នាក់ បាន​យក​ដំបង​វាយ​ក្បាល បណ្តាល​រយះ​ហូរឈាម​ជោក​ខ្លួន ក្នុង​ទំនាស់​ពាក្យសំដី​រឿង​ជនរងគ្រោះ មិន​ឲ្យ​ជនបង្កបើក​គោ​យន្ដកា​ត់​មុខ​ផ្ទះ ដោយ​បើក​វាយ​ផ្លូវ​ផ្សេង​។​

​បន្ទាប់ពី​កើតហេតុ នគរបាល​ស្រុក​ព្រែក​ប្រសព្វ បាន​ឃាត់ខ្លួន​ជន​បង្ក​បាន​ម្នាក់ ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំនុច​ទួល​ត្នោត ភូមិ​ស្ទឹង​ទ្រ ឃុំ​តា​ម៉ៅ ស្រុក​ព្រែក​ប្រសព្វ ខេត្ត​ក្រចេះ​។​

​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​បានឱ្យដឹងថា ជនសង្ស័យ​ទី​១៖ ឈ្មោះ នៅ ណាត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ និង​ម្នាក់​ទៀត​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​បាត់​) អ្នក​ទាំង​ពីរ រស់នៅ​ភូមិ ឃុំ​កើតហេតុ​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ទ្រី ប៉េង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ ឃុំ​ជាមួយ​ជនសង្ស័យ​។​

​នគរបាល​បន្តទៀតថា មុនពេល​កើតហេតុ ជនសង្ស័យ​បាន​បើក​គោយន្ត​កន្ត្រៃ​មកពី​ស្រែ ធ្វើដំណើរ​មក​ដល់​ចំនុចកើតហេតុ ត្រូវបាន​ជន​រងគ្រោះ​បិទផ្លូវ​ឃាត់​មិន​ឱ្យ​បើក​ទៅមុខ ឱ្យ​វាង​តាម​ផ្លូវ​ផ្សេង​វិញ តែ​និយាយ​គ្នា​ពុំ​ស្ដាប់​ក៏​ឈ្លោះ​ប្រតាយប្រតប់​គ្នា ខណៈពេល​នោះ​ជនសង្ស័យ​បាន​យក​ឈើ​ជ្រុង វាយ​ទៅលើ​ជនរងគ្រោះ​ចំក្បាល​បែក​ហូរ​ឈាម​រហាម​។​

​ក្រោយពី​កើតហេតុ កម្លាំង​នគរបាល​បាន​ចុះ​ដល់​កន្លែងកើតហេតុ ធ្វើការ​ឃាត់ខ្លួន​ឈ្មោះ នៅ ណាត យក​មក​សួរនាំ​នៅ​ប៉ុស្តិ៍​តា​ម៉ៅ ចំណែក​ជនសង្ស័យ​ម្នាក់​ក្រោយពី​ធ្វើ​សកម្មភាព​រួច​វ​បាន​ត់​គេចខ្លួន​បាត់​ស្រមោល​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

×