កំពង់ស្ពឺ ៖ ព្រះសង្ឃមួយអង្គ ជាអតីតចៅអធិការវត្តគីរីវង្សស្លែង ត្រូវបានកម្លាំងនគរបាលខេត្តឃាត់ខ្លួនបាន នៅចំណុចភូមិទន្លាប់ ឃុំស្គុះស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ពីបទហឹង្សា ដោយចេតនា ក្នុងឈ្លោះគ្នាជាមួយអតីតសង្ឃមួយអង្គទៀតជាគ្រូសូត្រស្ដាំ ដោយលួចផឹកស៊ីក្នុងកុដិ ដល់ស្រវឹងកើតដ២វង្សស្លែង ស្ថិតនៅភូមិតានុង ឃុំក្រសាំងអំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ តាំងពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៨ ហើយព្យាយាមរត់គេចខ្លួន។
មន្ត្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះសាន គឹមសន អាយុ៤០ឆ្នាំ អតីតចៅអធិការវត្តគីរីវង្សស្លែងរស់នៅភូមិឃុំខាងលើ។ ចំណែកអតីតសង្ឃមួយអង្គទៀតឈ្មោះសុខ គន្ធាអាយុ៤៥ឆ្នាំ ជាគ្រូសូត្រស្ដាំ ជាជនរងគ្រោះ។
ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុនោះ ជនសង្ស័យខាងលើបានឈ្លោះគ្នាជាមួយអតីតសង្ឃមួយអង្គទៀតឈ្មោះសុខ គន្ធា ដោយដណ្តើមកូនក្នុងពោះស្រីស្នេហ៍ ម្នាក់ ឡើងតឹងសសៃក ហើយជនសង្ស័យអតីតចៅអធិការ នោះបានទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យដាច់សសៃរដៃខាងស្តាំ ជើងខាងស្តាំ២កន្លែង និងត្រគៀកខាងឆ្វេង រងរបួសធ្ងន់ ដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសង្ឃដៃដល់ បានវេចបង្វិចរត់គេចខ្លួន រហូតដល់ថ្ងៃចាប់ខ្លួន។
ជនសង្សយ័ត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួនបញ្ជូនមកកាន់ស្នងការខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ចៅអធិការវត្ត និងគ្រូសូត្រស្ដាំ បាន មកផឹកស៊ីក្នុងកុដិ រហូតស្រវឹងស្រារៀងៗខ្លួន ប្រកែកគ្នា រឿងស្រីស្នេហ៍មានផ្ទៃពោះ៥ខែ មិនដឹងថា ជាកូនរបស់ល្បងជាចៅអធិការ ឬកូនអាត្មា ខណៈព្រះអង្គទាំង២ ស្រឡាញ់នាងតែម្នាក់ ។
ព្រោះតែការប្រកែកបែកធ្លាយបែបនេះ ទើបកើតជាកំហឹង ចៅអធិការវត្តស្ទុះទាញ កាំបិតផ្គាក់កាប់ មកលើគ្រូសូត្រស្ដាំ ឲ្យរបួសធ្ងន់២កន្លែង កំពុងព្យាបាល នៅមន្ទីរពេទ្យ និងប្ដឹងទារសំណង៥០០០ដុល្លារ។
ពលរដ្ឋចំណុះជើងវត្តបានបង្ហើបប្រាប់ ដើមរាំង ឲ្យដឹងថា រយៈពេលកន្លងមកព្រះសង្ឃទាំង២អង្គ តែងតែលួចឆាន់ស្រាជាមួយគ្នា ញឹកញាប់ និងលួចមានស្រីស្នេហ៍រួមគ្នាទៀតផងរហូតនាងមានផ្ទៃពោះ៥ខែ ហើយស្ដ្រីនោះជាអ្នកភូមិនេះដែរទេ។
ពុទ្ធបរិស័ទចំណុះជើងវត្តគេដឹងរឿងព្រះសង្ឃចៅអធិការ លួចមានស្រីនិងលួចផឹកស្រាជាយូមកហើយ។ ប៉ុន្តែបានត្រឹមលួច រិះគន់ពីមួយទៅមួយជាហេតុនាំឲ្យតាយាយមួយចំនួនតូច លែងទៅធ្វើបុណ្យនៅវត្ត ព្រោះឃើញទង្វើរបស់សង្ឃទាំងពីរ មិនល្អប្រាស់ចាគ ខុសវិន័យសង្ឃ និងសាសនាព្រះពុទ្ធ។
ទន្ទឹមនឹងនោះចៅអធិការវត្ត ធ្លាប់មានសង្ឃដីការប្រាប់គណកម្មការវត្តថា ពេលភ្ជុំរួចនឹងសឹកហើយ។ នៅមុនពេលកើតហេតុជា ថ្ងៃភ្ជុំធំ ពុទ្ធបរិស័ទចំណុះជើងវត្តបានធ្វើចង្ហាន់មកវត្តយ៉ាងច្រើនកុះករ ។ លុះពេលរសៀលថ្ងៃដដែល តាយាយជាភ្ញៀវបានត្រឡប់ទៅផ្ទះរៀងៗខ្លួន។ ជាឱកាសចៅអធិការនិងគ្រូសូត្រស្ដាំ ឃុបឃិតគ្នាឆ្លៀតពេលផឹកស្រាក្នុងកុដិស្ងាត់ៗ។ រហូតដល់ម៉ោង៨យប់ថ្ងៃដដែល សង្ឃទាំង២ស្រវឹងស្រាជោកជាំ ក៏ប្រកែករឿងសូត្រមន្ត បានលុយតិចឬច្រើន។ មិនតែប៉ុណ្ណោះអ្នកទាំង២ ក៏ដេញដោលគ្នារឿងស្ដ្រីកំណាន់ចិត្តមានផ្ទៃពោះ៥ខែ មិនដឹងជាកូនរបស់សង្ឃអង្គណា? ជាហេតុនាំឲ្យបែកធ្លាយថា សង្ឃទាំង២ស្រឡាញ់ស្រីតែម្នាក់ កើតជាកំហឹង សង្ឃបង្កឈ្មោះ សាន គឹមស៊ន ស្ទុះបានទាញកាំបិតផ្គាក់កាប់មកលើ សង្ឃរងគ្រោះព្រះនាម សុខ ប៊ុនធី ជាគ្រូសូត្រសាំ បណ្ដាលឲ្យរងរបួសធ្ងន់ និងបង្កការភ្ញាក់ផ្អើលដល់នេនៗនិងពុទ្ធបរិស័ទ។ ជាមួយគ្នានោះសង្ឃរងគ្រោះ បានដាក់ពាក្យប្ដឹងសង្ឃបង្កទារ៥០០០ដុល្លារ។
បន្ទាប់ពីបែកធ្លាយយ៉ាងនេះ នៅថ្ងៃទី១១ខែតុលា អាជ្ញាធរបានផ្សឹក ចៅអធិការតែម្ដង។ តែអតីតចៅអធិការវត្តរូបនេះ កំពុងបន្តស្នាក់នៅក្នុងវត្តដដែល ជាហេតុនាំឲ្យពលរដ្ឋកើតទុក្ខមិនសុខចិត្ត រៀបចំបណ្ដេញឈ្មោះ សាន គឹមស៊ន ចេញពីវត្ត។
លោក សាន គឹមស៊ន អតីតចៅអធិការវត្ត បានទទួលស្គាល់ថា ទំនាស់មួយនេះ គឺផ្ដើមចេញពីការផឹកស៊ីមែន។ លោកបន្តថា ជម្លោះនេះគឺប្រកែករឿង គ្រូសូត្រស្ដាំ ច្រណែនថា ខ្លួនមិនឲ្យទៅសូត្រមន្ត បិទសិទ្ធិ ។
ចំណែកលោកនាយប៉ុស្តិ៍ក្រសាំងអំពិល បានបដិសេធថា ជារឿងនេះតូចតាចសម្រួលគ្នាចប់ហើយ។
រីឯសង្ឃរងគ្រោះព្រះនាម សុខ ប៊ុនធី មានសង្ឃដីការថា ព្រះអង្គរបួសធ្ងន់២កន្លែងទី១ចំដៃដាច់សរសៃដេរ៤ថ្នេរ និងចំភ្លៅដេរ៤ថ្នេរ។ ហើយព្រះអង្គ បានប្ដឹងទារសំណង៥០០០ដុល្លារ ក្នុងនោះអតីតចៅអធិការ បានសង៥០០ដុល្លារសិន ដើម្បីយកព្យាបាលជំងឺ ខណៈសំណុំរឿងបានបញ្ជូនដល់អធិការស្រុក។
ប្រជាពលរដ្ឋនិយាយថា មិនដឹងជាខំបួសធ្វើអ្វី ? បើបំពានសីលបែបនេះ ? ៕ ដោយ ៖ បញ្ញាស័ក្តិ