Friday, September 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ប្លន់​អ្នករត់​ហាត់ប្រាណ លើ​ខ្នងភ្នំ​ក្រោម​

​សៀមរាប ៖ មាន​ករណី ប្លន់​អ្នករត់​ហាត់ប្រាណ​ដោយ​មិនបាន​សម្រេច នៅត្រង់ចំណុច សាលាឆទាន​ថ្ម ពាក់កណ្តាល​ភ្នំ ​តាម​ផ្លូវ​ឡើង​លើ​ខ្នងភ្នំ​ក្រោម កាលពី​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០១៨ នៅវេលា​ម៉ោង ៧ ព្រឹក ។ បន្ទាប់ពី​ធ្វើ​សកម្មភាព​មិន​បាន​សម្រេច ​ជនសង្ស័យ​ម្នាក់ ប្រដាប់​ដោយ​កាំបិតប៉័ងតោ​មួយ នៅក្នុង​ដៃ ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​។​

​តាម​ការបញ្ជាក់​របស់​លោក វរសេនីយ៍ឯក សេង វាសនា ប្រធានការិយាល័យ​នគរបាល​ការពារ​បេតិកភណ្ឌ បានអោយដឹងថា ៖ ជនរងគ្រោះ​មានឈ្មោះ សុខ ខៀន ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ ភូមិ​ពោធិ៍​ក្រោម សង្កាត់​សៀមរាប ក្រុង​សៀមរាប ខេត្តសៀមរាប​បាន​រត់​ហាត់ប្រាណ​ជា​ប្រចាំ​នៅ​លើ​ខ្នងភ្នំ​ក្រោម រីឯ​ជនសង្ស័យ​មានឈ្មោះ នុត សំ ហៅ ឃ្លោក អាយុ​១៥​ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទី​០៣ ​សង្កាត់ ចុង​ឃ្នៀស ក្រុង​សៀមរាប មាន​ម្ដាយ​ឈ្មោះ ឡ​ម លៀង និង​ឪពុក ឈ្មោះ នុត សុំ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ទី​៣ សង្កាត់ ចុង​ឃ្នៀស ​ក្រុង​សៀមរាប ខេត្តសៀមរាប ។ នៅ​ពេល​ជនរងគ្រោះ​រត់​ហាត់ប្រាណ មកដល់​ចំណុច​ខាងលើ ​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព យក​កាំបិតប៉័ងតោ មក​គំរាម សំឡុត​យកប្រាក់ និង​ខ្សែដៃ ហើយ​មាន​ការប្រតាយប្រតប់​គ្នា ​បណ្តាលឲ្យ​ជនរងគ្រោះរ​បួសដៃ​ទាំងពីរ​។ ជនរងគ្រោះ បាន​រត់​ចុះ​មកក្រោម ដើម្បី​ប្តឹង​ស​មត្តិ​កិច្ច ដែល​នៅ​ប្រចាំការ​នៅ​គោលដៅ​នោះ ។ ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង ពី​ជនរងគ្រោះ កម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ ដែល​ប្រចាំការ​នៅ​តំបន់​នោះ បាន​សហការ​ជាមួយ​ប្រជា​ការពារ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ក៏​បាន​ឡើង​ល្បាត​តាម ទៅ​លើ​ភ្នំ តែ​មិនឃើញ ប៉ុន្តែ​ដោយ​ជនរងគ្រោះ ធ្លាប់​ឲ្យប្រាក់ ​និង​បាន​ស្គាល់​ជនសង្ស័យ​ច្បាស់ ទើប​បាន​ឈាន​ទៅ​ការចាប់​ជនសង្ស័យ​បាន នៅផ្ទះ​របស់​ខ្លួន​ផ្ទាល់ ។

​ហើយ​ជនសង្ស័យ បាន​យក​កាំបិត​ទៅ​លាក់ទុក​នៅ ចំណុច​ខាងលិច​ជ្រុង​ខាងជើង​ខឿន​ប្រាសាទ លើ​ខ្នងភ្នំ​ក្រោម ។​

​ក្រោយពេល​កើតហេតុ កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ក៏​បាន​បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង​ពាក់ព័ន្ធ​ ទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​សៀមរាប យក​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ដោយ ​៖ ​កូឡាប​

spot_img
×