Meghan Markle គូដណ្តឹងដើមកំណើតអាមេរិករបស់ព្រះអង្គម្ចាស់ Harry នៅថ្ងៃទី ១/១២ ម្សិលមិញនេះ បានបង្ហាញវត្តមានជាលើកទី១ នាឱកាសចូលរួមព្រឹត្តិការណ៍មួយរបស់ព្រះមហាក្សត្រនៅ Nottingham ។
តាម BBC ហ្វូងមនុស្សដ៏ច្រើនកុះករ នៅអង់គ្លេស បានប្រមូលផ្តុំនៅសងខាងផ្លូវដើម្បីស្វាគមន៍ព្រះអង្គម្ចាស់ Harry និងគូដណ្តឹង Maghan Makle ដែលចុះពីរថយន្ត Linousine ដើម្បីចូលរួមពិធីពិព័រណ៍សប្បុរសធម៌នៅ Nottingham។
ពលរដ្ឋអង់គ្លេសបានស្រែកហ៊ោ ដោយដៃកាន់ទង់ជាតិអង់គ្លេស និងអាមេរិកដើម្បីជាកិច្ចស្វាគមន៍ពួកគេ។ បាច់ផ្កា និងសម្រែកជូនពរ ពិតជាច្រើនរាប់ពុំអស់។
ទោះបីជាអាកាសធាតុត្រជាក់ខ្លាំង ក៏ព្រះអង្គម្ចាស់ព្រមទាំងគូដណ្តឹងបានចុះពីរថយន្ត ដើម្បីចាប់ដៃអរគុណដល់អ្នកដែលស្រឡាញ់ពួកគេ។
នេះជាលើកទី១ ហើយតាំងពីមហាក្សត្រអង់គ្លេស បានប្រកាសជាសាធារណៈអំពីការភ្ជាប់ពាក្យ និងផែនការរៀបមង្គលការរបស់ពួកគេ កាលពីដើមខែ ១១/២០១៧ នេះ។ តាមនោះមង្គលការរបស់ពួកគេនឹងប្រព្រឹត្តទៅនៅដើមឆ្នាំ ២០១៨៕ អាទិត្យ