សៀមរាប ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន នៅវេលាម៉ោងប្រមាណ ៣រសៀល ថ្ងៃសៅរ៍ ទី២ ខែធ្នូ ឆ្នាំ២០១៧នេះ បានចូលរួមពិធីក្រុងពាលី នៅក្នុងបរិវេណប្រាសាទអង្គរវត្ត ឬអង្គតូច នាខេត្តសៀមរាប ដើម្បីបួងសួងសុំសេចក្តីសុខ និង សិរីសួស្តី ជូនដល់ព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះមានមន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលជាច្រើននាក់បានចូលរួម។ ពិធីនេះមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៧៕ ដោយ៖ ដែន សីមា