បន្ទាយមានជ័យ ៖ ការដែលខេត្តបន្ទាយមានជ័យ បានពានរង្វាន់រមនីយដ្ឋានទេសចរណ៍គំរូ ២កន្លែង ក្នុងពីធីប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកលើកទី១ កាលពីថ្ងៃទី៣០វិច្ឆិកា២០១៧ នៅរាជធានីភ្នំពេញ នាំអោយមន្ត្រីនិងពលរដ្ឋខេត្តសប្បាយរីករាយ ។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យអោយដឹងថា: រមណីយដ្ឋានទេសចរណ៍ដែលទទួលបានពានរង្វាន់រមណីយដ្ឋានទេសចរណ៍ ទាំងនោះមាន: ប្រាសាទបន្ទាយឆ្មារស្ថិតផ្លូវជាតិលេខ៥៦B ក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក
និងសួនស្នេហ៍ជនបទស្ថិតវិថី៧មករា ភូមិខ្លាកូនថ្មីសង្កាត់កំពង់ស្វាយក្នុងក្រុងសិរីសោភ័ណ។
ការទទួលស្គាល់និងប្រគល់ពានរង្វាន់នេះធ្វើឡើងក្នុងសិក្ខាសាលាបូកសរុបការងារ ” ប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូលើកទី១ ” ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ រាជធានីភ្នំពេញកាលពីថ្ងៃទី៣០វិច្ឆិកា២០១៧ ។
លោក អ៊ុុំ រាត្រី អភិបាលរងខេត្តបន្ទាយមានជ័យអោយដឹងថា: នេះជាមោទនភាពរបស់យើងទាំងអស់គ្នានៅខេត្តបន្ទាយមានជ័យ។យើងរីករាយ សប្បាយនិងសូមអបអរ។
គួរបញ្ជាក់ថា រម្មណីយដ្ឋានប្រាសាទបន្ទាយឆ្មារ ត្រូវបានគេរៀបចំ កែលម្អអោយប្រសើរឡើងដូចជាជះសជុលដោយថវិការដ្ឋនិងថវិកាអង្គការដៃគូអភិវឌ្ឍន៍ ,បានសម្អាតស្តារពើក ត្រឹប កាប់ឆ្កាព្រៃ បន្លា ពង្រាប់ដី រៀបចំដាំបង្គោលភ្លើងបំភ្លឺដោយប្រើសូឡា បានរៀបចំចាក់ដីបំពេញផ្លូវក្នុងប្រាសាទ បានរៀបចំក្តារក្រាល ក្តារសម្រាប់ទស្សនា គោរពសក្ការ:នៅត្រង់រូបអវតាលោកិស្វរ:(ជញ្ជាំងខាងលិច) បានរៀបចំព្រឹត្តិការណ៍ ការបោះជំរំ ក្បួនទស្សនកិច្ចសិក្សា ពិធីបួងសួងនានា ពិធីបុណ្យអុំទូលរាល់ថ្ងៃ, ជាដើម។នេះជការបង្កលក្ខណៈងាយស្រួលមានភាពទាក់ទាញដល់ភ្ញៀវជាតិ អន្តរជាតិ។
ឯសួនស្នេហ៍ជនបទវិញ ផ្នែកឯកជនបានកែលម្អអភិវឌ្ឍន៍អោយស្រស់ស្អាត ទាក់ទាញភ្ញៀវជាតិក្នុងនុងក្រៅខេត្តជាបន្តបន្ទាប់។
លោកម៉ៅ ស៊ី អនុប្រធានសហគមន៍ទេសចរណ៍ប្រាសាទបន្ទាយឆ្មារអោយដឹងថា: លោកសប្បាយរំភើប ហើយរឹតតែអកយគ្រប់គ្នារួមគ្នាទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រាសាទបន្ទាយឆ្មារបន្ថែមទៀត។
លោកនិយាយបន្តថា រមណីយដ្ឋានវប្បធម៍នេះក៏មានសេវាកំសាន្ត ផ្ទះស្នាក់សហគមន៍ អាហារ ការបោះជំរំ ការជិះរទេះគោ ជិះទូកជាដើម។
អ្នកស្រី អិន លាភ តំណាងលោកឱក ប៊ុនលី ម្ចាស់សួនស្នេហ៍ជនបទបានទទួលពានរង្វាន់ប្រលងប្រណាំងរមណីយដ្ឋានទេសចរគំរូនោះ មានក្តីរំភើបរីករាយជាខ្លាំង ហើយថ្លែងអំណរគុណដល់គណកម្មការនិងក្រសួងមន្ទិរី អាជ្ញាធរពាក់ព័ន្ធដែលទទួលស្គាល់ការប្រឹងប្រែងនេះ។
ឯយុវជន សុខ ជឿន មេការរបស់លោកឱក ប៊ុនលី និយាយថា សួនស្នេហ័ជនបទនេះបានបណ្តាក់ទុន និងបើកដំណើរការតាំងពីឆ្នាំ២០០៤-០៥មកនេះ បានព្រង្រីកផ្ទៃដីដល់ជាង៥ហិចតានៅខ្ពង់រាបកូនភ្នំខ្លាកូន ហើយតុបតែងចម្រុះដើម្បីទាក់ទាញភ្ញៀវទេសចរ ពិសេសទេសចរជាតិ។
យុវជនបន្តថា ជាមធ្យមភ្ញៀវមកកំសាន្តទីនេះមានពី៣០០ទៅ៤០០នាក់នៅចុងសប្តាហ៍និងថ្ងៃបុណ្យុ។ភ្ញៀវចូលទស្សនា មិនគិតលុយទេ ។គឺកម្រែបានតែពីការលក់ម្ហូបអាហារប៉ុណ្ណោះ ហើយតម្លៃក៏ថោកសមរម្យដូចតែចំណីអាហារលក់តាមផ្សារ។
សូមរំលឹកថា សួននេះត្រូវបានរៀបចំរបៀបសួនល្បីៗនៅក្នុងនិងក្រៅប្រទេស ដូចជាសួបនងនុតនៅសាតាហ៊ីត, ក្រុងប៉ាតាយ៉ាខេត្តឈុនបូរូប្រទេសថៃជាដើម។ ចំណែកភ្ញៀវវិញ ប្រាប់ដើម្បីវាយតម្លៃក្នុងចលនាប្រលងប្រណាំងរមណីយដ្ឋានទេសចរគំរូ បេក្ខភាពរមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវគោរពតាមសូចនាករគោលចំនួន៣ រួមមាន ៖ ១- ការគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍៖ ត្រូវរៀបចំក្រុមការងារទទួលបន្ទុកគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ និងត្រូវមានផែនការអភិវឌ្ឍន៍ សម្រាប់រមណីយដ្ឋានទេសចរណ៍។ ២- ការគិតគូរពីបរិស្ថាន៖ ត្រូវគោរពតាមបទដ្ឋានគតិយុត្ត និងបទប្បញ្ញត្តិស្ដីពីបរិស្ថាន ត្រូវមានភាពស្អាតនៅទីសាធារណៈ និងទីកន្លែងទទួលសាធារណជន និងការគ្រប់គ្រងសំណល់ ព្រមទាំងត្រូវមានបង្គន់សាធារណៈ ស្របតាមស្ដង់ដារបង្គន់សាធារណៈកម្ពុជា។ ៣- ព័ត៌មាន សុវត្ថិភាព និងការពេញចិត្តរបស់ភ្ញៀវទេសចរ៖ បង្ហាញព័ត៌មានជាក់ស្ដែង និងការអនុវត្តល្អៗនៃបទប្បញ្ញត្តិ គិតគូរពីសន្តិសុខ សុវត្ថិភាព គិតគូរពីអនាម័យចំណីអាហារ គិតគូរពីការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងការពេញចិត្តរបស់ភ្ញៀវទេសចរ៕ ដោយ ៖ បន្ទាយ