Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លែង​ត្រូវការ​ម៉ាស៊ីនត្រជាក់​ទៀតហើយ​! គ្រាន់តែ​យក​វា​ទៅ​បិទ​នោះ​កម្តៅ​ថយចុះ 17°C “​ថោក ហើយ​ពុំ​បំផ្លាញ​បរិស្ថាន​”!

អ្នកវិទ្យាសាស្ត្រ ២​រូប គឺ​លោក Ronggui Yang និង Xiaobo Yin មក​ពី​សកល​វិទ្យាល័យ Colorado Boulder អាមេរិក បាន​រកឃើញ​វិធី​រក្សា​ឲ្យ​លំនៅដ្ឋាន​ត្រជាក់ ពុំ​ចាំបាច់​មាន​ម៉ាស៊ីនត្រជាក់​ឡើយ​។ វា​ជួយ​សន្សំសំចៃ​លុយកាក់ ហើយ​ថែមទាំង​ពុំ​បញ្ចេញ “​ឧស្ម័ន​ផ្ទះ​កញ្ចក់​” បង្ក​អន្តរាយ​ដល់​បរិស្ថាន​ទៀត​។​

​ចំណុច​លេចធ្លោរ​នៃ បន្ទះ​នេះ គឺ​ពុំ​តម្រូវឲ្យ​មាន​ហ្គាស​ត្រជាក់​ពុំ​អស់ថ្លៃ​អគ្គិសនី តែ​នៅ​អាច​កាត់បន្ថយ​សីតុណ្ហភាព​បាន​។​

​បន្ទះ​នេះ​ត្រូវបាន​ធ្វើ​ពី​ជ័រ TPX ។ ពី​ខាងក្រៅ​គេ​ស្រោប​វា​ដោយ​សំណាញ់​ម្យ៉ាង​ស្រដៀង​នឹង​ក្រដាស​ស្រោប​អាហារ ប៉ុន្តែ​បើ​ពិនិត្យ​មើល​តាម​កែវពង្រីក​នោះ វា​មាន​គ្រាប់អង្កាំ​កញ្ចក់​ដ៏​តូច​ល្អិត រាប់​ពុំ​អស់ មាន​វិជ្ជមា​ត្រត្រឹម 8 micro ម៉ែត្រ​ប៉ុណ្ណោះ​។​

​បន្ទះ​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​គួបផ្សំ​វត្ថុ​ធាតុ​នីឡុង​ធម្មតា តែ​វា​បែរជា​មាន​ប្រសិទ្ធភាព​ប្រតិកម្ម​ផ្លាត​លើ​កាំរស្មី​នៃ​ពន្លឺព្រះអាទិត្យ រារាំង​មិន​ឲ្យ​កម្តៅ​ជ្រៀ​តចូល​បាន​។​

​ថាមពល​កម្តៅ​បញ្ជូនមក​ត្រូវ​បាន​ប្រតិកម្ម បក​ដោយ​រលក​អគ្គិសនី​ពី 8-14 micro meter

​ជា​ធម្មតា​ចំពោះ​កាំរស្មី​អ៊ី​ន​ហ្វ្រា​រ៉េដ មាន​ជំហាន​រលក​វែង បរិយាកាស​ផែនដី​កៀក​ដែល​ថ្លា​ឈ្វេង ពុំ​ប្រតិកម្ម​ផ្លាត​ចេញ​បាន​នោះ​វា​នឹង​ស្រូប​ចូល​រួច​បំបែកចេញ​។​

​តាមរយៈ​បន្ទះ​នេះ ថាមពល​នៃ​កម្តៅ នឹង​ត្រូវ​ច្រាន​បញ្ច្រាស់​ផែនដី នឹង​ពុំ​ស្រូប​យក​វា​ទៀត ហេតុនេះ​បរិមាណ​កម្តៅ​ទាំងស្រុង​ត្រូវបាន​សង​ត្រឡប់​ទៅកាន់​លំហ​។​

​ដោយ​គុណប្រយោជន៍​បែបនេះ បន្ទះ​នេះ​វា​ពុំ​ត្រឹម​ជួយ​កាត់បន្ថយ​សីតុណ្ហភាព​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​បន្ថយ​ផលវិបាក​នៃ​បាតុភូត​កើន​កម្តៅ​របស់​ផែនដី​ផងដែរ​។​

​ប្រសិទ្ធភាព​នៃ​បន្ទះ​នេះ អាច​ជួយ​កាត់បន្ថយ​សីតុណ្ហភាព​ក្នុង​បន្ទប់​ពី 37°C មក​នៅត្រឹម 20°C ។​

​ពុំ​ត្រឹម​មាន​ប្រសិទ្ធភាព​ល្អ​ប៉ុណ្ណោះ​ទេ តម្លៃ​វត្ថុ​ធាតុ​នេះ​ក៏​ថោក​ណាស់​។ ក្នុង 1m² វា​មាន​តម្លៃ​ប្រមាណ 50 ដុល្លារ​ប៉ុណ្ណោះ​។​

​ប្រការ​សំខាន់​នៃ​របកគំហើញ​នេះ​ពុំមែន​ផ្តោត​ក្នុង​ទ្រឹស្តី​ប៉ុណ្ណោះ​ទេ បច្ចេកវិទ្យា​ផលិត​វា ក៏​ពុំ​ស្មុគស្មាញ​។ ពេល​នេះ​គេ​កំពុង​តម្លើង​សង្វាក់​ផលិត​បែប​ឧស្សាហកម្ម​ហើយ ហើយ​សង្ឃឹមថា 1-2 ឆ្នាំ​ទៀត វា​នឹង​មាន​វត្តមាន​នៅ​តាម​ទីផ្សារ​អន្តរជាតិ​៕ ចន្ទ្រា

×