សាកគិតមើលទៅ ស្រីស្អាតម្នាក់ពុំបានដុសសម្អាតធ្មេញដល់ទៅ ៣៦៥ថ្ងៃ តើជីវិតរបស់គាត់យ៉ាងម៉េចដែរ! ។
ស្រីស្អាតត្រូវបានផ្តល់រហស្សនាមថា “មនុស្សចម្លែក” ប្លែកត្រង់ ១០ឆ្នាំហើយ មិនដែលប៉ះច្រាសដុសធ្មេញ ។
ដោយសារមូលហេតុនេះឯង ទើប Hyon Ji អាយុ ២០ឆ្នាំ បានក្លាយជាភ្ញៀវកិត្តិយសនៃកម្មវិធីទូរទស្សន៍ “មនុស្សចម្លែកៗ” ក្នុងឆាណែល TVN របស់កូរ៉េខាងត្បូង ។
ក្នុងជំនួបនោះស្រីស្អាតបានស្រាយចម្ងល់ទាំងអស់ពីរឿងខ្ជិលដុសធ្មេញអស់ ១០ឆ្នាំ ។ HyonJi ប្រាប់ថា តាំងពីនៅតូចម្តាយរបស់នាងតែងត្រៀមច្រាស និងថ្នាំដុសធ្មេញ ព្រមទាំងជួយដុសធ្មេញឲ្យថែមទៀត ។
លទ្ធផលនៃភាពកម្ជិល…១០ឆ្នាំ
ពេលអាយុបាន ១០ឆ្នាំ ម្តាយនាងលែងរវល់រឿង ជួយរៀបចំឲ្យនាងទៀត ។ នេះជាមូលហេតុដើម ដែល ១០ឆ្នាំកន្លងនាងពុំបានប៉ះច្រាសដុសធ្មេញ ។
នាងនៅបានទម្លាយប្រាប់ថា នាងច្រើនស៊ីស្ករទឹកដោះគោជាមួយឆ្កែសំណព្វរបស់នាង! ។ គេសួរត្រឡប់ថា ៖ “នាងមិនខ្លាចចម្លងមេរោគទេឬ? ប្អូនស្រីនាងឈ្មោះ Gi Hyou Ji ឆ្លើយជំនួស ៖ “គាត់មិនចម្លងជំងឺឲ្យឆ្កែ គឺជាសំណាងទៅហើយ!” ។
ដោយមូលហេតុនេះ មិត្តភក្តិជាច្រើនបានក្លាយជា… “មិត្តចាស់” ។
ចំនួនឆ្នាំមិនដុសធ្មេញកាន់តែកើន មិត្តភក្តិរបស់នាងក៏កាន់តែ “ឃ្លាតឆ្ងាយ” ដល់ថ្នាក់នាងលែងមានមិត្តភក្តិថ្មីហើយ ។
ក្នុងរឿងស្នេហាវិញ នាងសារភាពថា ៖ គ្មានមិត្តប្រុសណាហ៊ានថើមនាងលើសពី១០វិនាទីឡើយ ហើយក្រោយពីការថើមអ្នកទាំងនោះបានក្លាយជា “សង្សារចាស់” ទាំងអស់ ។
ក្នុងកម្មវិធីនេះដែរ ទន្តបណ្ឌិតបានត្រួតពិនិត្យមើលធ្មេញរបស់នាងឲ្យដឹងថា ៖ ធ្មេញរបស់នាងរងដង្កូវស៊ី ហើយបានខូចអស់ ១០ធ្មេញ ។ ទន្តបណ្ឌិតប្រាប់ថា ៖ បើមិនកែទម្លាប់ទេ មុនអាយុ ៤០ឆ្នាំ ធ្មេញរបស់នាងនឹងជ្រុះទាំងអស់ ហើយនាងនឹងរកជីវិតមួយដ៏បំពុលដោយសារក្លិនធ្មេញ “សាហាវ” ពេក ។
បញ្ចប់កម្មវិធី Gi Hyon Ji បានសន្យាថា នឹងកែខ្លួនទៅព្យាបាលធ្មេញ និងថែទាំវាឲ្យបានល្អបំផុត ជាការសងមកវិញនូវកំហុស ១០ឆ្នាំ កន្លងមក ។
សុំតែម្យ៉ាងកុំឲ្យគេថា នាងជា “មនុស្សចម្លែក” ទៀតតែប៉ុណ្ណោះ ៕
ចន្ទ្រា