ថ្ងៃទី ២៣ តុលា ឆ្នាំ ២០១៨នេះ គឺខួប២៧ឆ្នាំ (២៣ តុលា ១៩៩១ -២៣ តុលា ២០១៨) នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។
ផេកហ្វេសប៊ុកព្រះបរមរាជវាំង នៅថ្ថៃទី២៣តុលា បនផ្សាយថា ក្រោមព្រះរាជបូជនីយកិច្ច នៃព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះវររាជបិតាបង្រួបបង្រួមជាតិ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបាននាំឲ្យកម្ពជាទទួលបាននូវសុខសន្តិភាពឡើងវិញបន្ទាប់ពីសង្គ្រោមដ៏រាំរៃជាច្រើនទសវត្ស តាមរយៈការចរចារបង្រួបបង្រួមបញ្ចប់សង្គ្រោមរហូតឈានដល់ការចុះហត្ថលេខាសន្តិភាពទីក្រុងប៉ារីសពីបណ្តាភាគីធំៗ ។ កូនចៅប្រជានុរាស្ត្រគ្រប់ៗរូបសូមចងចាំជានិច្ចនូវព្រះរាជបូជនីយកិច្ចដ៏ធំធេងនៃ អង្គព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំពោះជាតិមាតុភូមិកម្ពុជា សូមថ្វាយមហាព្រះរាជកុសល ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងបដិសន្ធិក្នុងព្រះបរមសុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងថ្ងៃរំលឹកខួប ២៣ តុលា ថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងជម្រាបជូនបងប្អូនជនរួមជាតិអំពីប្រវត្តិពិតនៃដំណើររឿងជាប្រវត្តិសាស្ត្រនេះ ដែលនឹងផ្សាយផ្ទាល់ (LIVE ) លើផេកសម្តេចតេជោពីទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី ២៣ តុលា (រវាងពីម៉ោង ៦:០០ល្ងាច- ១០:00 យប់) នៅស្វីស ត្រូវនឹងម៉ោង (១១:០០យប់ – ៣:០០ យប់ ចូលដល់ថ្ងៃទី ២៤ តុលា ម៉ោងនៅកម្ពុជា)៕ ដោយ ៖ បញ្ញាស័ក្តិ