ស្ត្រីម្នាក់មកពីទីក្រុង Albuquerque រដ្ឋ New Mexico សហរដ្ឋអាមេរិច បានប្តឹងក្រុមហ៊ុនអេឡិចត្រូនិចយក្ស Samsung ដោយទារប្រាក់ចំនួន ១,៨លានដុល្លារ បន្ទាប់ពីស្ត្រីរូបនោះ បានធ្វើការញាត់ទូរស័ព្ទចូលក្នុងប្រដាប់ភេទ ហើយមិនអាចដកវាចេញវិញអស់រយៈពេល ៩៦ម៉ោង។
ស្ត្រីរូបនោះមានឈ្មោះថា Salma Briant វ័យ ៣៩ឆ្នាំ។ គាត់ថា គាត់បានស្វែងរកជំនួយផ្នែកពេទ្យយ៉ាងបន្ទាន់ នៅមន្ទីរពេទ្យនៃសកលវិទ្យាល័យ New Mexico ហើយថ្លៃពេទ្យអស់តម្លៃ ១.១៦៨.០០ដុល្លា ហើយថ្លៃពេទ្យដ៏ច្រើនសម្បើមបែបនោះ បានធ្វើឲ្យគាត់មានបញ្ហាផ្លូវចិត្តយ៉ាងខ្លាំង។
ស្ត្រីនោះបាននិយាយថា ដំបូងឡើយគាត់បានញាត់បញ្ជូលទូរស័ព្ទចូលក្នុងប្រដាប់ភេទ ប៉ុន្តែភ្លាមៗ នោះគាត់បានដឹងថា ទូរស័ព្ទនោះមិនអាចដកចេញមកក្រៅបានទេ។
អ្នកស្រីរៀបរាប់ថា “ខ្ញុំធ្វើបែបនោះ ដើម្បីចង់ដឹងថា តើវាមានអារម្មណ៍បែបណានៅពេលកំណត់ទូរស័ព្ទឲ្យញ័រ រួចដាក់ចូលក្នុងប្រដាប់ភេទ។ វាជាការលេងសើចទេ ប៉ុន្តែវាបានប្រែក្លាយទៅជាបញ្ហាធំ”។
អ្នកស្រីបន្ទោសក្រុមហ៊ុន Samsung ថាវាគឺជាកំហុសរបស់ក្រុមហ៊ុនយ៉ាងពិតប្រាកដ ដោយសារតែពួកគេមិនមានសារព្រមានពីគ្រោះថ្នាក់ណាមួយឡើង នៅពេលដាក់ផលិតផលពួកគេចូលប្រហោង ឬប្រដាប់ភេទរបស់អតិថិជនពួកគេ។
ទោះយ៉ាងណា អ្នកនាំពាក្យក្រុមហ៊ុនមិនបានធ្វើការបញ្ចេញមតិអ្វីឡើយជុំវិញការប្តឹងរបស់ស្ត្រីខាងលើនោះទេ។
សូមបញ្ជាក់ថា កាលពីឆ្នាំ ២០១៤ ក្រុមហ៊ុន Apple ក៏បានជួបបញ្ហាស្រដៀងគ្នានេះដែរ នៅពេលបុរសម្នាក់ព្យាយាមលេបទូរស័ព្ទ iphone ចំនួន ១៤គ្រឿងចូលក្នុងពោះ ហើយការលេបនោះបានធ្វើឲ្យគាត់ចូលបន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែពុលសារធាតុបារ៉ត៕
ដោយ៖ សុភ័ក្រ្ត
ប្រភព៖ worldnewsdailyreport