យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍Virgin Atlantic ដែលផ្ទុកអ្នកដំណើរ២៦៤នាក់ ប៊ិះគ្រោះថ្នាក់ ខណៈពេលដែលយន្តហោះនេះស្ថិតនៅចម្ងាយប្រមាណតែ៣ម៉ែត្រពីDrone ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៥ ខែមិថុនាកន្លងមក។
បើតាមUK Airprox Board ដែលជាស្ថាប័នជំនាញស៊ើបអង្កេតករណីគ្រោះថ្នាក់ក្នុងលំហរបស់អង់គ្លេសនោះ គម្លាតរវាងយន្តហោះទាំងពីរគឺប្រមាណ៣ម៉ែត្រតែប៉ុណ្ណោះ។
គួរកត់សម្គាល់ថា យន្តហោះគ្មានអ្នកបើកបរមួយនេះស្ថិតនៅកៀកស្លាបខាងស្តាំរបស់យន្តហោះBoeing 787-9 Dreamliner ដែលផ្ទុកអ្នកដំណើរ២៦៤នាក់ ស្ថិតនៅរយៈកម្ពស់ជិត១០០០ម៉ែត្រ ហើយកំពុងហោះហើរក្នុងល្បឿន 4000 km/h ។ករណីនេះត្រូវបានរៀបចូលក្នុងលំដាប់គ្រោះថ្នាក់ A ដែលជាករណីគ្រោះថ្នាក់ធ្ងន់ធ្ងរបំផុត។
ស្ថាប័នអាកាសចរណ៍នៅអស់គ្លេសបានអំពាវនាវរដ្ឋាភិបាលបំពេញបន្ថែមមាត្រាចប្បាប់គ្រប់គ្រងយន្តហោះគ្មានអ្នកបើកបរ ដោយតម្រូវឱ្យស្ថិតនៅឆ្ងាយពីព្រលានយន្តហោះ។
នៅស្រុកយើងឥឡូវក៏សម្បូរ Drone ណាស់ដែរ ប៉ុន្តែប្រហែលជាមិនទាន់មានច្បាប់គ្រប់គ្រងវាទេ៕
លីសា