រូបភាពបង្ហាញពីទិដ្ឋភាពស្ត្រីជាប្រពន្ធផិតក្បត់ម្នាក់ ដែលត្រូវបានតាមទាន់ និងចាប់ខ្លួន ខណៈកំពុងលួចរួមរ័ក្ខជាមួយសាហាយយ៉ាងមានសេចក្តីសុខ នៅក្នុងបន្ទប់ហាងលក់ទំនិញរបស់នាង បាននិងកំពុងត្រូវបានចែករំលែកយ៉ាងផុសផុល នៅលើបណ្តាញសង្គម ។
បើតាមការចុះផ្សាយរបស់គេហទំព័រ demokrasi ហេតុការណ៍នេះ ត្រូវបានដឹងថា បានកើតឡើងនៅនៅក្នុងហាងលក់ទំនិញមួយកន្លែង នៅផ្លូវមហាវិថី Ngraho-Ngawi ភូមិ Blimbing Gede ស្រុក Suba ស្រុក Bojonegoro ខេត្តចាវ៉ាកណ្ដាល ប្រទេសឥណ្ឌូណេស៊ី កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៧ មកម្លេះ ប៉ុន្តែ វាត្រូវបានចែករំលែកឡើងវិញ ដើម្បីទុកជាការក្រើនរម្លឹកដល់ស្រ្តីដទៃទៀត កុំឲ្យប្រឡាក់ប្រឡូកនឹងរឿងអាស្រូវផិតក្បត់បែបនេះ ។
ស្ត្រីជាប្រពន្ធឈ្មោះ PW អាយុ ៣៥ ឆ្នាំ និងសាហាយរបស់នាងដែលជាអ្នកម៉ៅការឈ្មោះ AW អាយុ ៣៩ ឆ្នាំ ត្រូវបានឆ្មក់ចូលចាប់ខ្លួនដោយក្រុមឆ្មាំសមុទ្រ នៅពេលប្តីរបស់នាងឈ្មោះ Pelda Setya បានតាមរកឃើញ បន្ទាប់ពីគាត់ត្រូវបានគេរាយការណ៍ឲ្យដឹងពីគំនិតផិតក្បត់របស់ពួកគេទាំងពីរ ។
ក្នុងរូបភាពកំពុងត្រូវបានចរាចរ ប្រពន្ធផិតក្បត់រូបនេះ ត្រូវបានឃើញស្ថិតក្នុងស្ថានភាពរុំបិទបាំងកេរ្តិ៍ខ្មាសជាមួយកន្សែងពោះគោពណ៌ត្រួយចេក ខណៈប្រុសស្នេហ៍របស់នាងគ្របបិទបាំងជាមួយពូក ។ ហើយពួកគេទាំងពីរក៏ត្រូវបានចាប់ចងដៃរៀងៗខ្លួនផងដែរ ។
ប្រតិបត្តិការឆ្មក់ចូលបានចាប់ផ្តើម គឺនៅពេលបុរសជាប្តីឈ្មោះ Pelda Setya បានទទួលដំណឹងថាប្រពន្ធរបស់គាត់ និងសាហាយរបស់នាង កំពុងធ្វើដំណើរជាមួយគ្នា ទៅកាន់កន្លែងរួមភេទខាងលើ ។ Pelda Setya បន្ទាប់មក ក៏បានជិះរថយន្តរួមជាមួយអ្នករួមការងារ៣នាក់របស់គាត់ ដេញតាមពួកគេ ។ ទីបំផុត គាត់ក៏បានរកឃើញរថយន្ត Innova ពណ៌ខ្មៅ១គ្រឿង កំពុងថតនៅមុខហាងលក់ទំនិញលេខ ៣៥ ដែលត្រូវបានគ្រប់គ្រងដោយ PW និងភ្លាមៗនោះ ក៏បានរកឃើញពួកគេកំពុងដេកជាមួយគ្នា ស្ថិតក្នុងស្ថានភាពស្អិតល្មួតននលគកទាំងពីរតែម្តង ៕
ដោយ៖ ឧត្តម
ប្រភព៖ demokrasi
Best Job : Do you want this job?