បុរសវ័យ ១១៧ឆ្នាំម្នាក់ មកពីរដ្ឋតិចសាស សហរដ្ឋអាមេរិច ត្រូវបានគេដោះលែងឲ្យមានសេរីភាព វិញកាលពីពេលថ្មីៗនេះ បន្ទាប់ពីអនុវត្តទោសក្នុងពន្ធធនាគារអស់រយៈពេល ៩៩ឆ្នាំ។ ការជាប់គុកអស់ជិត ១០០ឆ្នាំ ហើយមិនស្លាប់ បានធ្វើឲ្យបុរសខាងលើក្លាយជាមនុស្សទីមួយក្នុងប្រវត្តិសាស្ត្រអាមេរិច។
លោក Henry William Borne ដែលជាចៅប្រុសម្នាក់របស់ចោរលួចសេះដ៏ល្បីក្នុង ប្រវត្តិសាស្ត្រអាមេរិចត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ១៩១៩ពីបទជាប់ពាក់ព័ន្ធទៅនឹង គំរោងលួចសេះ។
លោក Henry William Borne ព្រមទាំងឪពុករបស់លោក និងជនផ្សំគំនិតចំនួន ៧នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទលួចសេះជាង ៧.០០០ក្បាលរួមមានសេះដែលគេ គ្រោងបញ្ជូលទៅឲ្យយោធាអាមេរិចក្នុងកំឡុងសង្គ្រាមលោកលើកទី ១។
មនុស្សចំនួន ៨នាក់ត្រូវបានកាត់ទោសប្រហារជីវិតក្នុងឆ្នាំ ១៩២០ តែនៅពេលនោះលោក Henry William Borne មិនទាន់គ្រប់អាយុ ត្រូវបានកាត់ទោសឲ្យជាប់គុករយៈពេល ៩៩ឆ្នាំ។
វាជារឿងកម្រកើតមានបំផុត ដោយសារតែលោក Henry William Borne នៅរស់រានមានជីវិត បន្ទាប់ពីអនុវត្តទោសអស់ជិត ១០០ឆ្នាំ នៅគុកចំនួន ១១កន្លែងផ្សេងគ្នា។
នៅពេលដោះលែងចេញពគុក លោកបានសំដែងពីក្តីបារម្ភរបស់លោកក្នុងការសម្របខ្លួនទៅនឹងសង្គមក្នុងសតវស្សន៍ទី ២១នេះ។
គាត់បញ្ជាក់ថា “ខ្ញុំធ្លាប់ឃើញឡានតិចតួចប៉ុណ្ណោះ នៅពេលដែលខ្ញុំនៅក្មេង ប៉ុន្តែឥឡូវ វាមាននៅគ្រប់ទីកន្លែង នៅពេលខ្ញុំមើលទូរទស្សន៍ ហើយខ្ញុំត្រូវតែសម្របខ្លួននឹងវា។”
លោកក៏បានអួតពីជំនាញលួចសេះរបស់លោកផងដែរ ដោយបញ្ជាក់ថា អ្វីដែលខ្ញុំធ្លាប់ធ្វើនៅក្រៅគុកកាលពីមុនគឺលួចសេះ ព្រោះវាជាជំនាញរបស់ខ្ញុំ។ ខ្ញុំហ៊ានភ្នាល់ថា ខ្ញុំនៅតែអាចលួចសេះបានល្អដដែលជាងចោរលួចសេះនាពេលបញ្ចុប្បន្ន៕ សុភ័ក្ត្រ
ប្រភព៖ worldnewsdailyreport