Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេជោ ហ៊ុន សែន ជម្រុញ​ចលនា​កាយរឹទ្ធិ​អោយមាន​ការចូលរួម​ស្ម័គ្រចិត្ត​បន្ថែមទៀត​

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បិទ​មហាសន្និបាត​វិសាមញ្ញ​កាយរឹទ្ធិ​ជាតិ​កម្ពុជា ដែល​ធ្វើឡើង​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧​នេះ​។ មហាសន្និបាត​នេះ រៀបចំ​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា​។​

​នា​ឱកាស​នេះ​សម្តេច​តេជោ ហ៊ុន បាន បាន​ផ្តល់​អនុសាសន៍ ៦ ចំណុច​ដល់ ក្រុមប្រឹក្សា​ការិ​ទ្ធិជាតិ​កម្ពុជា​: ១)​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ថ្នាក់ជាតិ រាជធានី​ខេត្ត ស្រុក​ខណ្ឌ ត្រូវ​ពង្រឹក និង​ជម្រុញ​ចលនា​កាយ​រឹទ្ធិ​អោយមាន​ការចូលរួម​ស្ម័គ្រចិត្ត​បន្ថែមទៀត និង​អប់រំ​បណ្តុះបណ្តាល ដើម្បី​ពង្រឹក​សម្ថភាព​អោយ​កាន់តែ​ល្អប្រសើរ​។ ២)​កាយរឹទ្ធិ​កម្ពុជា​ត្រូវ​យកចិត្តទុកដាក់​ជ្រើសរើស​សមាជិក​កាយរឹទ្ធិ​បន្ថែមទៀត ហើយ​ត្រូវមាន​ការចាត់តាំង​មេដឹកនាំ​កាយរឹទ្ធិ​ដែល​មាន​សមត្ថភាព និង​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់ ដើម្បី​ចូលរួម​ជា​បេក្ខជន ប្រកួតប្រជែង ក្នុង​ចលនា​កាយរឹទ្ធិ​ពិភពលោក​។​៣) បន្ត​ការខិតខំ​ប្រឹងប្រែង រៀបចំ​ផែនការ​រយះពេល​វែង មធ្យម និង​ខ្លី​របស់​ខ្លួន ក្នុង​ការបង្កើត​មូលនិធិ​កាយ​រឹទ្ធិ ដើម្បី​ជួយ​កាយរឹទ្ធិ​គ្រប់​លំដាប់ថ្នាក់​ទូទាំង​ប្រទេស​។​៤) ត្រូវ​បន្ត​រៀបចំ នឹង​បង្កើត​ប្រសិទ្ធិភាព​គ្រប់គ្រង សកម្មភាព​ការងារ កាយរឹទ្ធិ​រាជធានី ខេត្ត ស្រុក ខណ្ឌ ដើម្បី​អោយមាន​ដំណើរកា​រ​កាន់តែ​ល្អប្រសើរ​ឡើង នឹង​ត្រូវ​រៀបចំ​គោលនយោបាយ​និង​កម្មវិធី​សម្រាប់​កាយរឹទ្ធិ ជា​ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់​ប្រមូលផ្តុំ​កម្លាំង​កាយរឹទ្ធិ​ទាំងអស់​ដែល​បាន​ប្រលង​ជាប់​មធ្យមសិក្សា​ទុតិយភូមិ ដែរ​មក​បន្ត​ការសិក្សា និង​ឧត្តមសិក្សា​ទាំង​សាធារណៈ និង​ឯកជន​។​៥)​បង្កើត​កិច្ច​សហ​ប្រតិប្ត្តការ​ល្អ​ជា​មួយ​អង្គ​ការពិភ​ព​លោក នៃ​ចលនា​កាយរឹទ្ធិ​ដើម្បី​ចូលរួម​ក្នុង​ការបណ្តុះបណ្តាល​កាយ​រឹទ្ធិ និង​បណ្តុះបណ្តាល មេកា​រិទ្ធ ដើម្បី​ផ្លាស់ប្តូរ​ការបណ្តុះបណ្តាល​ជំនាញ​ផ្សេង​។​៦)​ត្រូវ​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រៀបចំ​កម្មវិធី​ទិវា​ទ​កា​រឹទ្ធិ ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដូចជា ការ​បោះជំរុំ ការជួបជុំ​កាយរឹទ្ធិ​ប្រចាំឆ្នាំ និង​ទិវា​សំខាន់ៗ​ដទៃទៀត​។​

​នៅ​ក្នុង​មហាសន្និបាត​វិសាមញ្ញ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ថ្ងៃ​នេះ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជ​ណាក​ចក្រ​កម្ពុជា ត្រូវបាន​ជ្រើសតាំង​ជា គរុ​គុណ​កាយរឹទ្ធិ​ជាតិ​ម្ពុ​ជា​។ សម្តេច​តេជោ បាន​ទទួលយក​នូវ​ការផ្តល់​គោ​រម្យ​ងារ​និង​តួនាទី​នេះ​ដោយ​រីករាយ​៕ ដោយ​៖​កូឡាប​

×