Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូត​ចិន ផ្តល់​កុំព្យូទ័រ​ចំនួន​១២០​គ្រឿង និង​គ្រឿង​អេឡិចត្រូនិច​ជាច្រើនទៀត សម្រាប់​បម្រើ​ការងារ​ផ្សេងៗ​ដល់​ស្រុក​គីរីវង់​

តាកែវ​៖ សម្ភារៈ​ការិយាល័យ​ជា​ច្រើន​ប្រភេទ​រួមមាន កុំ​ព្យួ​រទ័រ Laptop ចំនួន​១៦៨​គ្រឿង កុំ​ព្យួរ​ទ័រលើ​តុ Desktop ចំនួន​២០​គ្រឿង ដុំ wifi ២០​គ្រឿង និង​ម៉ាស៊ីន Scanner ១៥​គ្រឿង ត្រូវបាន​ឯកឧត្តម ស្យុង ប៉ ឯកអគ្គរដ្ឋទូត​នៃ​សាធារណៈ​ប្រជាមានិត​ចិន យក​មក​ប្រគល់​ដល់​សាលា​ស្រុក​គីរីវង់ ខេត្តតាកែវ សម្រាប់​បម្រើ​ឲ្យ​វិស័យ​នានា​ក្នុង​សាលាស្រុក​ផ្ទាល់​។ ពិធី​ប្រគល់​នូវ​សម្ភារៈ​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី ០៥ ខែ​ធ្នូ ឆ្នាំ​២០១៧ នៅ​សាលាស្រុក​គីរីវង់ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ក្នុង​ពី​ធី​ប្រគល់ និង​ទទួល​សម្ភារៈ​ពី​លោក សុខ សូ​កាន អ្នកតំណាងរាស្ត្រ​មណ្ឌល​តាកែវ លោក ឡាយ វណ្ណៈ អភិបាលខេត្ត​តាកែវ​។​

​មានប្រសាសន៍​នៅក្នុង​ពិធី​ប្រគល់​នូវ​សម្ភារៈ​ការិយាល័យ​នេះដែរ លោក ស្យុង ប៉ បានឲ្យដឹងថា តាមរយៈ​ការផ្តល់​ជំនួយ​ជា​សម្ភារៈ​ការិយាល័យ​នេះ វា​នឹង​ផ្តល់​ជា​ប្រយោជន៍​យ៉ាងច្រើន ដល់​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​គឺ​យុវជន​កម្ពុជា សម្រាប់​ទុក​បណ្តុះ​បណ្តាលឲ្យ​មាន​ចំណេះ​ដឹង​សម្រាប់​បម្រើ​សង្គមជាតិ​ឲ្យមាន​ការ​រីកចម្រើន​ទៅមុខ​។​

​ឯកអគ្គរដ្ឋទូត​ចិន បន្តទៀតថា សាធារណៈរដ្ឋ​ប្រជាមានិត​ចិន គឺជា​មិត្ត​ដ៏​ល្អ​របស់​កម្ពុជា ហើយ​ទំនាក់ទំនង​រវាង​ចិន​និង​កម្ពុជា​មាន​រាប់ពាន់​ឆ្នាំ​មកហើយ ដូច្នោះ​ចិន​គឺជា​មិត្តភ័ក្ត​ដែល​កម្ពុជា​អាច​ទុកចិត្ត​បាន ដែល​គ្មាន​ថ្ងៃ​ប្រែប្រួល​បាន​ជាដាច់ខាត ហើយ​តាំងពី​ដើម​រហូត​ដល់​បច្ចុប្បន្ន ថ្នាក់ដឹកនាំ​យើង​ទាំងពីរ តែងតែ​ផ្សារភ្ជាប់​ទំនាក់ទំនង​នេះ បាន​ល្អប្រសើរ​ដូច​ជា​បងប្អូន​នឹង​គ្នា ហើយ​ទំនាក់ទំនង​ដ៍​ល្អ​នេះ វា​នឹង​នៅ​ជា​ស្ថិតស្ថេរ និង​ជា​អមតៈ ។​

លោក សុខ សូ​កាន អ្នកតំណាងរាស្ត្រ​មណ្ឌល​តាកែវ បាន​សម្តែង​នូវ​ការ​ស្វា​គម​ន៏​នូវ​ការគាំទ្រ​របស់​រដ្ឋាភិបាល​ចិន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​។ ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ចិន​និង​កម្ពុជា​បាន​នាំនូវ​ផល​វិជ្ជមាន​មួយចំនួន​សម្រាប់​កម្ពុជា​ដូចជា​កំណើន​ភ្ញៀវទេសចរណ៏​ចិន​មាន​ការកើនឡើង អ្នកវិនិយោគទុន​ចិន​បាន​មក​បណ្ដាក់ទុន​នៅ​កម្ពុជា​កាន់តែ​ច្រើនឡើង​។ ស្ថានភាព​ដ៏​ល្អ​នេះ​បាន​ធ្វើអោយ​កម្ពុជា​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​មាន​ការ​កើនឡើង​ជា​រៀងរាល់ឆ្នាំ​។​

លោក សុខ សូ​កាន បាន​មាន​ប្រសា​ស​ន៏​បន្តថា កន្លងមក​សម្ដេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែងថា​ចិន​គឺ​ជា​ឆ្អឹងខ្នង​ដ៏​រឹងមាំ​របស់​កម្ពុជា ព្រោះ​ចិន​ជា​មិត្តភក្តិ ដែល​មាន​ការយល់ចឹត្ត​និង​ដឹង​ពី​សុខទុក្ខរ​បស់​កម្ពុជា ហើយ​ចិន​មិន​ដែល​លូកដៃ​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​។ ប្រទេស​ចិន​តែងតែ​ជួយ​កម្ពុជា​លើ​កិច្ចការ​អភិវឌ្ឍន៍ និង​បាន​ឈរ​នៅ​ជាមួយ​កម្ពុជា​ក្នុង​ការថែរក្សា​សន្តិភាព​និង​ស្ថិរភាព​នយោបាយ ដើម្បី​បន្ត​ភាពសុខសាន្ត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​៕ តាកែវ​

×