នេះជាទិដ្ឋភាពដ៏គួរឲ្យអាសូរមួយ ដែលស្ត្រីជាពលកជនជាតិមីយ៉ាន់ម៉ាម្នាក់ ទើបតែសម្រាលកូនបាន ៥ ថ្ងៃ ប៉ុណ្ណោះ ត្រូវបានចាប់ និងឃុំខ្លួននៅប៉ុស្តិ៍ប៉ូលីស Changmai ក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ ។ ហេតុនេះ ប្រសិនជាបងប្អូនណាដែលកំពុងធ្វើការនៅឈៀងម៉ៃ បានដឹងព័ត៌មាននេះ សូមមេត្តាទៅមើលសួរសុខទុក្ខនាងផងដែរ ព្រោះថាឥឡូវនេះ នាងនិងកូនទើបសម្រាលកំពុងត្រូវការខ្លាំង ។
អ្វីដែលនាង និងកូនទើបកើត កំពុងត្រូវការនោះរួមមាន៖
១- កន្ទប, ម្សៅទឹកដោះគោ, ដបបៅ១
២- ចំណីអាហារហូបចុក
៣- សាហ៊ុយត្រូវវិលត្រលប់ទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ
តាមប្រភពមួយបាននិយាយថា នាងត្រូវបានគេបោក ដោយប្រាប់ឲ្យយកកូនទើបកើតទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យមួយ នៅក្នុងស្រុក Sanpatong ខេត្ត ឈៀងម៉ៃ ប៉ុន្តែ ផ្ទុយទៅវិញ នាងត្រូវបានគេខលហៅប៉ូលីសឲ្យចាប់ខ្លួនទៅវិញ ដោយចោទថាមកធ្វើការងារដោយខុសច្បាប់ ។
ប៉ុន្តែ ស្ត្រីដ៏គួរឲ្យអាណិតនេះបាននិយាយថា «ខ្ញុំមានលិខិតឆ្លងដែនត្រឹមត្រូវទេ ប៉ុន្តែ កាបូបរបស់ខ្ញុំត្រូវបានគេលួចបាត់អស់ហើយ» ។
នាងបានទទួចថា នាងបានរងការសម្លុតគំរាម ប៉ុន្តែ គ្មាននរណាម្នាក់ស្តាប់នូវអ្វីដែលនាងរៀបរាប់នោះទេ ។ ហេតុនេះ ប្រសិនបើបងប្អូនណា កំពុងធ្វើការនៅក្នុង ឈៀង ម៉ៃ ដែលមិនឆ្ងាយប៉ុន្មានពី Changwat Changchun សូមមេត្តានាំគ្នាជួយមកមើលនាងផង ៕ ដោយ៖ ឧត្តម (ប្រភព៖ board.postjung)