Tuesday, March 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដោះស្រាយ​គំនុំ​ចាស់ ចាក់​គូទំនាស់ ជាច្រើន​កាំបិត ស្លាប់​

​បន្ទាយមានជ័យ​៖ ដោះស្រាយ​គំនុំ​ចាស់ នៅពេលដែល​គូទំនាស់​របស់ ឈប់​នៅ​មុខ​កន្លែងធ្វើការ​របស់ខ្លួន​នោះ ជនដៃដល់​បាន​យក​ដាវរ​ត់ទៅ​ចាក់​ជនរងគ្រោះ​បណ្តាលឲ្យ​ស្លាប់ ក្រោយពេល​បញ្ជូន​ទៅ​សង្គ្រោះ បាន​១០​នាទី​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧត្តរមានជ័យ បានឲ្យដឹងថា នៅ​ថ្ងៃ​អង្គារ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ២១​យប់ មាន​ករណី​ឃាតកម្ម មួយ​បាន​កើតឡើង​នៅ​ចំណុច ទល់មុខ វិទ្យាល័យ​អន្លង់វែង ស្ថិតក្នុង​ភូមិ ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ​។​

​ជនសង្ស័យ​ឈ្មោះ សេង បូរី ហៅ រ៉ី ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករ​សិប្បកម្ម​ទឹកកក អន្លង់វែង របស់​ឈ្មោះ វ៉ា បញ្ញា បច្ចុប្បន្ន​ស្នាក់នៅ និង​ធ្វើការ​ក្នុង​រោង​សិប្បកម្ម​ទឹកកក ស្ថិតក្នុង​ភូមិ​ថ្នល់កែង ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ បាន​យក​ដាវ ប្រវែង ៦៩ សង់ទីម៉ែត្រ ដែល​មាន​មុខកាត់ ៤.៥ សង់ទីម៉ែត្រ ចុង​ស្រួច ទៅ​ចាក់ ជនរងគ្រោះ ឈ្មោះ សំ សាម៉ន ហៅ ម៉ន ភេទ​ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ ជាង​សិប្បកម្ម​ឈើ រស់នៅ​ក្នុង​ភូមិ​ទួល​គ្រួស ឃុំ​ថ្លា​ត ស្រុក​អន្លង់វែង ខេត្ត​ឧត្តរមានជ័យ ដែល​ឈប់​ម៉ូតូ​នៅមុខ​វិទ្យា​លយ័​អន្លង់វែង ទល់មុខ​គ្នា​នឹង​រោង​សិប្បកម្ម​ទឹក​ក​អន្លង់វែង ត្រូវ​ខ្នង​ខាងស្ដាំ ត្រង​បោះដៃផុត ចំនួន​មួយ​កាំបិត បណ្ដាលឲ្យ​រងរបួស​ធ្ងន់ បញ្ជូន​ដល់​មន្ទី​ពេទ្យ​បង្អែក​ស្រុក​អន្លង់វែង បាន​រយៈពេល​១០​នាទី ជនរងគ្រោះ​ដាច់ខ្យល់​ស្លាប់ ។​

​នគរបាល​ខេត្ត​ឧត្តរមានជ័យ បាន​ប្រាប់ថា តាម​ចម្លើយ​សារភាពរ​បស់​ជនសង្ស័យ​ឈ្មោះ សេង បូរី ថា ខ្លួន​និង​ជនរងគ្រោះ ធ្លាប់​មាន​ទំនាស់​គ្នា​ពី​ពេល​មុន លុះ​ឃើញ​ជនរងគ្រោះ ឈប់​ម៉ូតូ​មុខ​រោង​សិប្បកម្ម​ទឹកកក ខ្លួន​យក​ដាវរ​ត់ទៅ​ចាក់​តែម្ដង​។ ករណីនេះ ក្រោយ​កើតហេតុ​ភ្លាម សម​ម​ត្ថ​កិច្ច បាន​ចុះ​ដល់​កន្លែងកើតហេតុ យក​ជនរងគ្រោះ​ទៅ​ពេទ្យ និង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ដៃដល់​ចំនួន​១​នាក់ និង​បក្ខពួក​ចំនួន​៤​នាក់ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង ដើម្បី​សាកសួរ និង​ចាប់​យក​ដាវ​ចំនួន​១​ដើម ដែល​មាន​ប្រឡាក់​ឈាម​នៅ​ចុង​ដាវ ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​