ការសិក្សាមួយត្រូវបានប្រកាសផ្សាយលើទស្សនាវដ្តីកសិកម្ម និងគីមីស្បៀងអាហារអាមេរិក (JAFC) ក្នុងសណ្តែកខ្មៅ មានផ្ទុកសារធាតុ anthocyanins ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម (oxydation) ស្រដៀងនឹងសារធាតុដែលមានក្នុងដំណាំទំពាំងបាយជូរ ប៉ុន្តែវាមានបរិមាណច្រើនជាង ១០ដង ឯណោះ ។
ពិសេសសណ្តែកកាន់តែខ្មៅ វាកាន់តែសម្បូរសារធាតុគីមី anthocyanins ហើយវានៅជួយដល់សម្បុរស្បែក ធ្វើឲ្យកាន់តែភ្លឺថ្លា ។
សណ្តែកខ្មៅក៏មានផ្ទុកសារធាតុដែកច្រើន ធ្វើឲ្យបរិមាណជាលិកាក្រហមក្នុងឈាមកើនឡើង ធ្វើឲ្យពណ៌ស្បែកត្រូវបានសម្រួលឲ្យថ្លា រលើបរលោង ជាហេតុពេលគេសម្លឹងមកឃើញសភាពរបស់អ្នកស្រស់ស្រាយមាំមួន ។
អ្នកគប្បីផឹកទឹកសណ្តែកខ្មៅរៀងរាល់ពេលព្រឹក ហើយប្រសិនបើសម្រេចចិត្តធ្វើបែបនេះ នឹងពុំមានការសោកស្តាយមួយរយៈពេលក្រោយមកឡើយ ។
ចំណែករូបមន្តគឺ ៖ យកសណ្តែកខ្មៅ ១០០g សណ្តែកខៀវ ៥០g កាហ្វេទឹកឃ្មុំ ៣ស្លាបព្រា ដាក់វាត្រាំក្នុងទឹកអំបិល ៥នាទី ដើម្បីសម្អាតធូលីដី ។ បន្ទាប់មកយកវាទៅលីង ដំបូងប្រើភ្លើងខ្លាំងៗ ក្រោយមកបន្ថយភ្លើងបន្តិចម្តងៗ ចៀសវាងកុំឲ្យខ្លោច ។
លីងឲ្យឆ្អិនសព្វក្នុងអំឡុងពេលប្រមាណ ១៥នាទី ។
ពេលឆ្អិនទុកវាឲ្យត្រជាក់ រួចយកឆ្នាំងដាក់ទឹក១លីត្រ ចាក់សណ្តែកទាំងនោះចូលដាំឲ្យពុះដោយប្រើភ្លើងតិចៗ ។ ក្រោយពេលដាំប្រមាណពី ១៥-២០នាទី ពន្លត់ភ្លើង យកតម្រងច្រោះកាកសណ្តែកចេញ ទុកតែទឹកវាប៉ុណ្ណោះ ។
ទុកទឹកនេះក្នុងទូទឹកកក ហើយផឹកវាម្តង ២៥០ ml ដោយបន្ថែមទឹកឃ្មុំបន្តិច (ឲ្យឆ្ងាញ់) នៅរៀងរាល់ព្រឹកពេលពោះទទេ មួយលើកៗឲ្យបានពី ១-២សប្តាហ៍ នោះអ្នកនឹងបានឃើញប្រសិទ្ធភាពប្រែប្រួលលើស្បែករបស់អ្នក ដែលប្រហែលជាអ្នកនឹងពុំជឿថា វាប្រសើរដល់ថ្នាក់នេះផង ។ ព្រោះស្នាមជ្រីវជ្រួញនឹងត្រូវបានកាត់បន្ថយ ស្បែកឡើងតឹងណែន… ។ ម្យ៉ាងទៀត វានៅជួយការពារការជ្រុះសក់ សម្រកទម្ងន់ បន្ថយស្នាមសម្លាក នាំមកនូវភាពវ័យក្មេងជាងវ័យ ៕ លីសា