Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចោទប្រកាន់​បក្ខពួក​អ្នកបាញ់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត Rock ២​នាក់ ខណៈ​ជនបង្ក​នៅក្រៅ​សំណាញ់​ច្បាប់​

​ភ្នំពេញ ៖ ករណី​បាញ់​នៅ​មជ្ឈមណ្ឌល​កម្សាន្ត Rock អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចោទប្រកាន់ ជនសង្ស័យ​២​នាក់ ជា​បក្ខពួក​របស់​ជន​ប្រដាប់អាវុធ​ឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត ដែល​បាញ់ប្រហារ​បណ្តាល​ឲ្យ​ឌី​ជេ​ម្នាក់​រងរបួស​នៅ​មជ្ឈមណ្ឌល Rock ពីបទ ហឹង្សា​មាន​ស្ថាន​ទម្ងន់​ទោស​នៅ​ល្ងាច​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៧​។​

​សមត្ថកិច្ច​បាន​និយាយថា ជនបង្ក​ក្នុងករណីនេះ​មានឈ្មោះ ឌុ​ច សុ​វណ្ណា​រ៉េត ហៅ រិទ្ធ​ញាញ់ ដែល​កំពុង​គេច​ខ្លួន​នោ​ក្រៅ​សំណា​ញ​ច្បាប់​នៅឡើយ​។ ជនបង្ក ជា​កូនប្រុស​របស់ លោក ឌុ​ច សុ​វណ្ណា​រី រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ បៀ សំអឿន អាយុ​ជាង​៣០​ឆ្នាំ ជា​ឌី​ជេ​ប្រចាំម​ជ្ឈ​មណ្ឌល​កម្សាន្ដ Rock ដែល​ត្រូវ​របួស​ត្រូវ​កំភួនជើង និង​គូទ ក្រោយ​ពី​ជនដៃដល់​បាញ់​ចំនួន​៤​គ្រាប់​។​

​បើតាម លោក លី សុ​ផា​ណា អ្នកនាំពាក្យ​នៃ​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថា ក្រោយពេល​ចោទប្រកាន់​ហើយ​នោះ នៅ​ល្ងាច​ថ្ងៃ​អង្គារ​នេះ ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវបាន​តំណាង​អយ្យការ​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ ប៉ុន្តែ​ចៅក្រម​ស៊ើបសួរ​មិនទាន់​សម្រេច​យ៉ាងណាទេ ដោយ​រង់ចាំ​ការសាកសួរ​បន្ត​៕ ដោយ​៖​កូឡាប​

 

×