Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការខិតខំ​រួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈម ឆ្លុះបញ្ចាំង នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​អាមេរិក និង​កម្ពុជា​

​ភ្នំពេញ​ ៖ ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា បាន​អះអាង​ថា ក្រសួង​ការងារ ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ល្អ ដែល​យើង​បានធ្វើការ​ខិតខំ​រួមគ្នា​កន្លងមក ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម បញ្ហា​ធ្វើឱ្យ​មាន​ការរីកចម្រើន​ជា​ច្រើន​ជាមួយ​គ្នា ដែល​វា​បាន​ឆ្លុះបញ្ចាំង នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​សហរដ្ឋអាមេរិក ជាមួយ​និង​កម្ពុជា​។​

​នា​ទីស្តីការក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានអនុញ្ញាត​ឱ្យ​លោក William A. Heidt ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា ដែល​ត្រូវ​បញ្ចប់​បេសកម្ម​របស់​ឯកឧត្តម​នៅ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម ជម្រាបលា​មុន​ចេញដំណើរ​។​

​នៅក្នុង​ជំនួប​នោះ លោក​អគ្គរដ្ឋទូត​បាន​រំលឹក​ឡើងវិញ នូវ​អនុ​ស្សា​រីយ៍ ខណៈពេលដែល​លោក​អគ្គរដ្ឋទូត មាន​វត្តមាន​បំពេញ​បេសកម្ម​ការទូត នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កន្ល​ង​មក ។ លោក William A. Heidt ពិតជា​រីករាយ ដែល​ស្ថានទូត​សហរដ្ឋអាមេរិក ធ្លាប់​បាន​សហការ​ជាមួយ ក្រសួង​ស្ថាប័ន របស់​រដ្ឋាភិបាល​កម្ពុ​ជា និង​ភាគី​ពាក់ព័ន្ធ​នានា ។ ចំពោះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជា​ដៃគូ​សហប្រតិបត្តិការ​ដ៏​ល្អ ដែល​យើង​បានធ្វើការ​ខិតខំ​រួមគ្នា​កន្លងមក ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម បញ្ហា​ធ្វើឱ្យ​មាន​ការ​រីក​ចម្រើន​ជា​ច្រើន​ជាមួយ​គ្នា ដែល​វា​បាន​ឆ្លុះបញ្ចាំង នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ រវាង​សហរដ្ឋអាមេរិក ជាមួយ​និង​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី មាន​ប្រសា​ស​ន៏​ថា​៖ “​ខ្ញុំ​ពិតជា​មាន​ការសប្បាយ​រីករាយ​ផង និង​អាឡោះអាល័យ​ផង នាឱកាស​ដែល​លោក​ឯកអគ្គរដ្ឋទូត ត្រូវ​បញ្ចប់​បេសកម្ម​ការទូត​នៅ​កម្ពុជា​។ ពេល​វេលា​ដូច​ជា​លឿន​ណាស់ រយៈពេល​មួយ​អាណត្តិ​របស់​លោក​កន្លង​មកនេះ យើង​មាន​ទំនាក់ទំនង​ទៅ​លើ​វិស័យ​ពាណិជ្ជកម្ម លក្ខខណ្ឌ​ការងារ​ជាដើម​”​។ ក្នុងនាម​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​រដ្ឋមន្ត្រី សូម​អរគុណ និង​សម្តែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​បេសកម្ម របស់​ឯកឧត្តម​អគ្គរដ្ឋទូត ដែល​បាន​រួមវិភាគទាន​ដ៏​សំខាន់ ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​នៅ​កម្ពុជា​កន្លងមក​៕ ​ដោយ​ ៖ ​កូឡាប​

 

×