Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ការអភិវឌ្ឍ​ក​សិ​-​ពាណិជ្ជកម្ម​កម្ពុជា ឆ្នាំ​២០១៨ ដើម្បី​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​ក្នុងស្រុក

​សៀមរាប ៖ លោក​ម៉ៅ ថូ​រ៉ា បាន​គូសបញ្ជាក់ថា វេទិកា​ថ្នាក់ជាតិ​ស្តីពី​ការជំរុញ​ការអភិវឌ្ឍ​ក​សិ​-​ពាណិជ្ជកម្ម​កម្ពុជា គឺជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ រៀបចំឡើង​ដោយ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ដើម្បី​បង្កើន​សកម្មភាព​ពាណិជ្ជ​កម្ម​ក្នុងស្រុក បង្កើត​ឱកាស​ធុរកិច្ច និង​ត​ភ្ជាប់​ទំនាក់ទំនង​រវាង​ផលិតកម្ម ជាមួយ​ទីផ្សារ​ឱ្យ​កាន់តែ​ល្អប្រសើរ សំដៅ​ឆ្លើយតប​តម្រូវការ​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ នៅក្នុង​ខេត្ត​សៀមរាប​។​

​វេទិកា​ថ្នាក់ជាតិ​លើក​ទី​៧ ស្តីពី​ការជំរុញ​ការអភិវឌ្ឍ​ក​សិ​-​ពាណិជ្ជកម្ម​កម្ពុជា ត្រូវបាន​ប្រារព្ធ​ឡើង កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​ទឹកដី​នៃ​អតីត​ចក្រភព​អង្គរ ក្រោម​អធិបតីភាព​លោក ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​មាន​ការចូលរួម​កសិក​រ ផលិត​ករ សហគ្រិន និង​តំណាង​អង្គការក្រៅរដ្ឋាភិបាល​ចំនួន ៣៥០​នាក់​។​

​អម​ជាមួយ​វេទិកា​ជាតិ​នេះ ក៏​មាន​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​ការអភិវឌ្ឍ​ក​សិ​-​ពាណិជ្ជកម្ម និង​ការកសាង​ទំនុកចិត្ត​លើ​ផលិតផល​ខ្មែរ នៅ​សណ្ឋាគារ​សុខា​សៀមរាប ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​ជាតិ ស្តីពី​ការជំរុញ​វិស័យ​ក​សិ​-​ពាណិជ្ជកម្ម និង​ការអភិវឌ្ឍ​វិសយ​ឯកជន ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដល់​សិក្ខាកាម​ចំនួន ១៨៦​នាក់ ដែល​ជា​មន្ត្រីរាជការ ប្រជាកសិករ ផលិត​ករ និង​តំណាង​សមាគម​អាជីវកម្ម នៅក្នុង​ខេត្ត​សៀមរាប​។​

​លើសពីនេះ ក៏​មាន​ការផ្សព្វផ្សាយ​គម្រោង​អភិវឌ្ឍន៍​វិស័យ​សូត្រ​កម្ពុជា ដែល​មាន​ការចូលរួម​ពី​កសិករ​ដាំ​មន អ្នក​ត្បាញ អ្នក​ផលិត​សូត្រ និង​អ្នក​ចែកចាយ​មកពី​រាជធានី ខេត្ត​ចំនួន ៧ ដើម្បី​ផ្លាស់ប្តូ​បទពិសោធន៍ លើ​វិធីសាស្ត្រ​ជំរុញ​ទីផ្សារ ការរៀបចំ​ស្លាក​សញ្ញា​សមូហភាព និង​ការស្វែងរក​មធ្យោបាយ​ស​ម​ស្រប ដើម្បី​អភិវឌ្ឍន៍​វិស័យ​សូត្រ ប្រកប​ដោយ​សង្គតិភាព (​ស៊ីសង្វាក់​) និង​បរិយា​ប័ន្ន​។​

​ទន្ទឹមគ្នានេះ នៅ​សណ្ឋាគារ​បុរី​អង្គរ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ ក៏​មាន​ការរៀបចំ​មហា​សន្និបាត​លើកដំបូង​របស់​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា ក្រោម​អធិបតីភាព លោក​ម៉ៅ ថូ​រ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម និង​មាន​ការចូលរួម​ពី​មន្ត្រីរាជការ កសិករ និង​ផលិតករ ចំនួន ៩៨​នាក់​។​

​គោលបំណង​នៃ​សន្និបាត គឺ​ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាសភាព​ក្បាលម៉ាស៊ីន​ដឹកនាំ និង​សមាជិក​-​សមាជិកា​របស់​សហព័ន្ធ ចំនួន ១៦​រូប ចេញ​ពី​សមាគម និង​សហគមន៍​អ្នក​កែ​ច្នៃ និង​នាំចេញ​ម្រេច នៅក្នុង​រាជធានី​-​ខេត្ត​ចំនួន ១៩ នៃ​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ជា​ដៃគូ​ជាមួយ​រដ្ឋាភិបាល ក្នុង​ការចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​ទាក់ទិន​ការអភិវឌ្ឍ​ទីផ្សារ និង​ធ្វើ​ពិពិធ​កម្ម​ការនាំចេញ​ផលិតផល​ម្រេច និង​គ្រឿងទេស​កម្ពុជា​។​

​បើ​តាម​មន្ត្រី​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម សមាសភាព​សហព័ន្ធ​ថ្មី​នេះ គឺជា​តំណាង​វិស័យ​ឯកជន​របស់​កម្ពុជា ដែល​នឹង​ត្រូវ​ចូល​ជា​សមាជិក​របស់​សហគម​ន៍​ម្រេច​អន្តរជាតិ (IPC) នាពេល​អនាគត​។​

​សូមជម្រាបថា វេទិកា​ថ្នាក់ជាតិ​លើក​ទី​៧ ស្តីពី “​ការជំរុញ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​ក​សិ​-​ពាណិជ្ជកម្ម​កម្ពុជា​” ​នឹ​ង​​ត្រូវ​​រៀបចំ​ឡើង​រយៈពេល​បួន​ថ្ងៃ គឺ​ចាប់ពី​ទី​៨ ដល់​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​សួនច្បា​រមាត់​ស្ទឹង ទល់មុខ​ព្រះរាជដំណាក់​ក្រុង​សៀមរាប​។ នៅក្នុង​វេទិកា​នេះ មាន​តាំង​ផលិតផល​ចម្រុះ​ដូចជា​៖ បន្លែ ផ្លែឈើ កសិផល សូត្រ​ប្រណិត និង​ទំនិញ​កែច្នៃ សរុប​ចំនួន ១១២​ស្តង់ ដែល​ភាគច្រើន​សុទ្ធសឹង​ជា​ស្នាដៃ​ប្រជាកសិករ ផលិត​ករ និង​សិប្បករ មក​ពី​រាជធានី​-​ខេត្ត​ចំនួន​១៩ ក្នុងប្រទេស​កម្ពុជា​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

   

×