Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោះ​ព្រលឹង ព្រោះ​ប្រទះឃើញ​ពស់​វែក ក្នុង​ចាន​បង្គន់​!

spot_img

ពលរដ្ឋ​ថៃ​ម្នាក់​ពិតជា​តក់ស្លុត​យ៉ាង​ខ្លាំង គ្រា​ឃើញ​ពស់វែក​មក​ចូល​សម្ងំ​ក្នុង​បង្គន់​របស់ខ្លួន -​នេះ​បើ​តាម UPI ។​

​ពស់វែក​លូន​ចូល​សម្ងំ​ក្នុង​បង្គន់​នៅ​ថៃ​

​វីដេអូ​ឃ្លី​ប​ដែលថ​ត​នៅ​ថ្ងៃ​ទី ២០/១១ បង្ហាញឲ្យឃើញពល​រដ្ឋ​ក្រុង​បាងក​កម្នាក់ កំពុង​ប្រឹង​យក​ទុយោរ​ជ័រ​ដើម្បី​ចាប់​ពស់​នេះ​ចេញ ។ អ្នក​ថត​វីដេអូ​ប្រាប់ថា វា​ជា​កូន​ពស់វែក​។​

​បុរស​ដែល​បង្ហោះ​វីដេអូ​ឡើង​បណ្តាញ​សង្គម​សរសេរ​ប្រាប់ថា ៖ “​ខ្ញុំ​បាន​ឃើញ​កូន​ពស់វែក​នៅក្នុង​បង្គន់​!”​។​

​តាម​ឃ្លីប​នេះ គឺ​កូន​ពស់​ប្រឹង “​តដៃ​” ដោយ​ពុំ​ព្រម​ចេញពី​បង្គន់​។ បុរស​រូប​នោះ​ត្រូវ​វាយ​លើ គែម​បង្គន់​បង្កើតជា​ស្នូរ​ធ្វើឲ្យ​វា​ខ្លាច​ហើយ​លូនចេញ​។ គេ​ពុំ​ដឹងថា វាសនា​របស់​វា​ចុងក្រោយ​យ៉ាងណាទេ​!៕​

spot_img
×